Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើងហាក់ដូចជាបានបាញ់មីស៊ីលឆ្លងទ្វីប

spot_img

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីល​ចេញពី​
នា​វា​ចំនួន២គ្រាប់ចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអង្គារ (25 មករា) ប៉ុន្មានថ្ងៃបន្ទាប់ពីការសាកល្បងកាំជ្រួចមីស៊ីល។ យោធាកូរ៉េខាងត្បូង កំពុងតែវាយតម្លៃការបាញ់បង្ហោះ ដើម្បីកំណត់ពីលក្ខណៈនៃគ្រាប់មីស៊ីល។

ការបាញ់បង្ហោះបែបនេះនឹងក្លាយជាការបាញ់សាកល្បងកាំជ្រួចលើកទីប្រាំរបស់ខ្លួនក្នុងឆ្នាំនេះ ខណៈ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានប្តេជ្ញាថានឹងពង្រឹងយោធាជាមួយនឹង
បច្ចេកវិទ្យាទំនើបបំផុត នៅពេលដែលកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានជាប់គាំង។

ការបាញ់បង្ហោះកាំជ្រួចដ៏ធំបំផុតរបស់ប្រទេសឯកោមួយនេះចាប់តាំងពីឆ្នាំ ២០១៩ បានជំរុញឱ្យមានការបង្ហាញការព្រួយបារម្ភពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយរដ្ឋបាល ចូ បៃឌិន បានអនុវត្តទណ្ឌកម្មថ្មី។

ការបាញ់មីស៊ីលឆ្លងទ្វីបដោយកូរ៉េខាងជើងមិនត្រូវបានហាមឃាត់ក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដាក់លើទីក្រុងព្យុងយ៉ាង ដែលបានផ្គើននឹងការថ្កោលទោសអន្តរជាតិ និងបានធ្វើតេស្តមីស៊ីលផ្លោងចំនួនបួនគ្រាប់ ដែលជាចុងក្រោយបំផុតកាលពីថ្ងៃទី 17 ខែមករា។

ប្រទេសចិន និងរុស្ស៊ីបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដកការហាមឃាត់លើការនាំចេញរូបសំណាក អាហារសមុទ្រ និងវាយនភណ្ឌរបស់ទីក្រុងព្យុងយ៉ាង និងបង្កើនការនាំចូលប្រេងចម្រាញ់។ ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបើកចំហសម្រាប់កិច្ចពិភាក្សា ប៉ុន្តែលុះត្រាតែសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតទម្លាក់ “គោលនយោបាយអរិភាព” ដូចជាការដាក់ទណ្ឌកម្ម និងសមយុទ្ធយោធា៕ ប្រភព៖ រ៉យទ័រ

spot_img
×