Friday, July 8, 2022

មិនមែនថតកុនទេ នេះជារឿងក្រុមក្មេងទំនើង២ក្រុម ប្រដាប់ដោយកាំ.បិត និងដា.វកា.ប់ចា.ក់គ្នា យ៉ាងសា.ហាវ នៅខណ្ឌមានជ័យ

ភ្នំពេញ ៖ ផ្អើលអ្នកដំណើរ ខណៈក្មេងទំនើង២ក្រុ មបានដេញកា.ប់ចា.ក់គ្នា យ៉ាងប្រសេកប្រសាច ពេញផ្លូវ ដោយមិនរំខានដល់ប៉ូលិស និងប៉េអឹម នៅខណ្ឌមានជ័យ សូម្បីតែបន្តិចនោះឡើយ ។
ដែលហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ជិតបន្ទាយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការ៉ាស់សាំងតេលា ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងហេតុការណ៍អំពើហិ.ង្សាកា.ប់ចា.ក់គ្នានេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា ជាករណីអ្វីនោះទេ ដោយក្មេងស្ទាវមួយក្រុម បានយកកាំ.បិតនិងដា.វកា.ប់ទៅលើក្មេងស្ទាវមួយក្រុមទៀត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ បន្សល់តែជនរងគ្រោះ នៅកន្លែងកើតហេតុតែប៉ុណ្ណោះ មហាជនរងចាំមើលថាលោកវរសេនីយ៍ទោ អ៊ុក ប៉ូនីន ដែលទើបតែឡើងកាន់តំណែង ជាអធិការខណ្ឌមានជ័យថ្មី អាចបញ្ចេញថ្វីដៃ ចាប់ក្រុមទំនើងទាំងនេះ យកមកចាតការតាមផ្លូវច្បាប់ បានដែរឬអត់នោះទេ៕ រក្សាសិទ្ធិដោយ ៖ សួង សាម