Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យមែន ! បម្រុងដើរលួចកាច់កម៉ូតូ មិនទាន់បានផង ស្រាប់តែប៉ូលិស មានការសង្ស័យ ចាប់វា.យខ្នោះទៅធ្វើការសាកសួរ

spot_img

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ធករណីអំពើ ប៉ុន.ប៉ងលួច (យកម៉ូតូ) ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះមាន សាម៉េត ហៅ ម៉ឺន ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ ឫស្សី៣ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ (មានផ្ទុកសារធាតុញៀន)។

លោកវរ:សេនីយ៍ត្រីណេង សាមឿននាយប៉ុស្តិនគរបាលស្ទឹងមានជ័យទី២បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១០និង៣០នាទីយប់កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់ចំណុចបណ្តោយផ្លូវលំ ភូមិ៥ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ មាន សាម៉េត ហៅ ម៉ឺន ភេទប្រុស អាយុ ៣៦ ឆ្នាំ កំពុងអង្គុយលើម៉ូតូម៉ាក PCX ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ ១GH-៧៥៣៤ តែម្នាក់ឯង ដោយមានការសង្ស័យសមត្ថកិច្ច បានឃាត់ធ្វើការត្រួតពិនិត្យរកឃើញ មានឧបករណ៍សម្រាប់កាច់សោកម៉ូតូមួយចំនួនដូចជា ដែកចុងស្រួចចំនួន ០១ ដើម, សោរទីបលេខ ០៨ ចំនួន ០១ ដើម, ពូថៅដងដែកចំនួន ០១ ដើម, ទូរស័ព្ទដៃ ០១ គ្រឿងម៉ាក អូប៉ូ ពណ៌ ខៀវ និងម៉ូតូ ០១ គ្រឿងម៉ាក PCX ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GH-7534 ក៏ឃាត់ខ្លួនយកមកស្នាក់ការ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ធ្វើការសាកសួរតែម្តង ។

វត្ថុតាងចាប់យក ៖ -ដែកចុងស្រួចចំនួន ០១ ដើម, សោរទីបលេខ ០៨ ចំនួន ០១ ដើម, ពូថៅដងដែកចំនួន ០១ ដើម, ទូរស័ព្ទដៃ ០១ គ្រឿងម៉ាក អូប៉ូ ពណ៌ ខៀវ និងម៉ូតូ ០១ គ្រឿងម៉ាក PCX ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GH-7534។


បច្ចុប្បន្នជនសង្ស័យជនសង្ស័ខាងលើរួមនិងសម្ភារ: ដែលជាវត្ថុតាងត្រូវបាន បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×