Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រួច​ផុតពី​ការស្លាប់​ក្នុង​សោកនាដកម្ម​បាញ់រះ​នៅ Las Vegas កន្លះ​ខែក្រោយ​មច្ចុរាជ​នៅតាម​ឆក់យក​ជីវិត​គូ​ស្វាមីភរិយា​មួយ​នេះ​

​ជិត​១​ខែ​កន្លងផុត​ដែល​ឧក្រិដ្ឋជន​បាន​បាញ់រះ​ទៅលើ​ហ្វូងមនុស្ស​ក្នុង​រាត្រី​ស្រមោល​ស​តំបន់​ជនបទ​នៅ​ឡា​វេ​ហ្គាស បណ្តាល​ឲ្យ​មនុស្ស 59 នាក់​ស្លាប់ ជាង​៥០០​នាក់​រងរបួស​។​

​លោក Dennis Carver និង​អ្នកស្រី Lorraine Carver ជា​គូ​ស្វាមីភរិយា​មកពី California បាន​ចែករំលែក​ថា ” យើងខ្ញុំ​មានភ័ព្វ​សំណាង​រួច​ផុតពី​គ្រោះថ្នាក់​ក្នុង​រាត្រី​ដ៏​សែន​តក់ស្លុត​នោះ ប៉ុន្តែ​ទិដ្ឋភាព​ពោរពេញ​ដោយ​ការស្លាប់​និង​របួស​ធ្វើ​ឲ្យ​យើងខ្ញុំ​ពុំ​អាច​បំភ្លេចបាន​”​។​

គូ​ស្វា​ភរិយា​លោក Dennis Carver និង​អ្នកស្រី Lorraine Carver បាន​បាត់​បង់ជីវិត​ក្រោយពី​រថយន្ត​របស់​ពួកគេ​បុក​ចំ​ទ្វារ​ដែក​មួយ រួច​ផ្ទុះ​ឆេះ​

​ប្រយោគ​នៃ​ចម្លើយ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​ខាងលើ​ស្តីពី “​សំណាង​” ប៉ុន្តែ​មិនបាន​ពាក់​កណ្តាលខែ​ផង​មច្ចុរាជ​បាន​តាម​ឆក់យក​ជីវិត​របស់​អ្នក​ទាំង​២​ក្នុង​វ័យ​៥២​ឆ្នាំ​។ កងកម្លាំង​សង្គ្រោះ​ឲ្យ​ដឹងថា “​ពួកគេ​ជិះ​រថយន្ត​ចេញពីផ្ទះ​ប្រមាណ​៨០០​ម៉ែត្រ ពុំ​ដឹង​ហេតុអ្វី​ស្រាប់តែ​រថយន្ត​បើក​បុក​ទ្វារ​ដែក​ជាហេតុ​ធ្វើ​ឲ្យ​រថយន្ត​ផ្ទុះ​ឆេះ​ជាខ្លាំង​។ យើងខ្ញុំ​បាន​ប្រឹងប្រែង​ពន្លត់​អគ្គិភ័យ​នោះ តែ​ត្រូវ​ចំណាយពេល​ជិត​១​ម៉ោង ទើប​អគ្គិភ័យ​ត្រូវបាន​ពន្លត់​។​

​ទោះបី​រួច​ផុតពី​សោកនាដកម្ម​នៅ​ឡា​វេ​ហ្គាស ប៉ុន្តែ​ភ័ព្វសំណាង​ពុំ​បន្ត​សើច​ជាមួយ​អ្នក​ទាំង​២​ប៉ុន្មាន​ឡើយ​

​នាង Brooke Carver អាយុ​២០​ឆ្នាំ បាន​ចែករំលែក​ថា ៖ “​ឪពុកម្តាយ​ខ្ញុំ​ពុំ​អាច​រស់នៅ​ដោយ​ខ្វះ​នរណាម្នាក់​បានឡើយ ។ នៅ​រាត្រី​កើតឡើង​សោកនាដកម្ម​នៃ​ការបាញ់រះ​ឪពុក​របស់ខ្ញុំ​បាន​ប្រឹង​យក​ខ្លួន​ដើម្បី​បាំង​គ្រាប់​ឲ្យ​ភរិយា​។ សំណាងល្អ​ដែល​ពួកគាត់​បាន​រួច​ផុតពី​គ្រោះថ្នាក់ ហើយ​នរណាៗ​ដែល​មក​សួរសុខទុក្ខ​សុទ្ធតែ​ស្ងើចសរសើរ​ចំពោះ​ក្តី​ស្រឡាញ់​ដែល​ឪពុក​ខ្ញុំ​ផ្តល់​ឲ្យ​ម្តាយ​ខ្ញុំ​នៅ​អំឡុងពេល​ប្រឈម​នឹង​ការស្លាប់​”​។​

​ក្រោយ​ព្រឹត្តិការណ៍​នោះ​អ្នក​ទាំង​២ កាន់តែ​ស្រឡាញ់គ្នា​ឡើង ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ពេលវេលា​សម្រាប់​ពួកគេ​នៅសល់​ពេល​២​សប្តាហ៍​យ៉ាងខ្លី​ប៉ុណ្ណោះ​។ ខ្ញុំ​ក៏មាន​អារម្មណ៍​ធូរស្រាល​មួយផ្នែក​គ្រា​ដែល​ឪពុកម្តាយ​ខ្ញុំ​អាច​ចាក​ចេញទៅ​ជាមួយគ្នា​ក្នុងពេល​តែ​១ ព្រោះ​ពុំនោះសោត​វា​ពិតជា​លំបាក​ខ្លាំងណាស់​ប្រសិនបើ​ក្នុងចំណោម​ពួកគេ​មាន​ម្នាក់​នៅមាន​ជីវិត​ឯកោ​នៅក្នុង​ពិភពលោក​នេះ​៕ ដោយ ៖ សូ​យ​ន​

 

×