Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ.ក់ទូរស័ព្ទបានហើយ ត្រូវសមត្ថកិច្ចក្របួចជាប់ ប្រជាពលរដ្ឋខឹងពេក ចាប់កា.ច់ដៃបំ.បាក់ សំណាងល្អ ប៉ូលិសដឹកទៅប៉ុស្តិ៍ទាន់

spot_img

ភ្នំពេញ : នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៦និង៥០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆ.ក់ទូរស័ព្ទដៃ នៅចំណុចផ្លូវលេខ២១៧ កែង៤៣០ ភូមិ៤ ក្រុមទី២៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ។

ជនរងគ្រោះឈ្មោះ ញឹល ស្រីមាស ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៣៣ ផ្លូវលេខ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មុខរបរ លក់ដូរ។ ជនសង្ស័យឈ្មោះ ហុង ប៉ាវ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ជើងឯង ខណ្ឌដង្កោ មុខរបរ គ្មាន (ប្រើប្រាស់ថ្នាំញៀន)។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Scoopy ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JB 3415 ជារបស់ជនសង្ស័យ, ទូរស័ព្ទម៉ាក់Iphone X ពណ៌ ស ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់ឲ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×