Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ​កន្លែង​បាត់! ចេះតែ​ឆ្ងល់​ប្តី សម្ងំ​ធ្វើ​អី​ក្នុង​ឡាន លុះ​លប​ទៅ​មើល​ផ្ទាល់ មិន​នឹកស្មាន​ប្តី​កំពុង​លាក់​លុយ​ក្នុង​ហ្នឹង​សោះ មានអី​ផ្អើល!

spot_img

ជីវិតអាពាហ៍ពិពាហ៍​ត្រូវបានចាត់ទុកថា ជា​ការយល់ព្រម​ដើម្បីរស់នៅ​ជាមួយគ្នា។ ហើយពិតណាស់ ការផ្តល់ក្តីស្រឡាញ់ ភាពស្មោះត្រង់ និងជួយសម្រាលទុក្ខលំបាក​ផ្តល់ឲ្យគ្នា​ទៅ​វិញទៅ​មក នោះហើយ ជីវិតគូស្នេហ៍នឹងប្រព្រឹត្តទៅ​ដោយរលូន​។ ដូច្នេះ​ការលាក់បាំងរឿងអ្វីមួយ​គឺមិនមែនជា​អ្វី​ដែលគួរធ្វើ​នោះ​ទេ ព្រោះវាអាចធ្វើឱ្យដៃគូមានអារម្មណ៍មិនសប្បាយចិត្ត។

ប៉ុន្តែ សម្រាប់បុរសភាគច្រើន ជឿជាក់ថា លុយរកបានក្រៅពីប្រាក់ខែឲ្យប្រពន្ធ នោះច្បាស់ណាស់ តែងលួចត្បិតត្បៀតលាក់កន្លោះកន្លៀត ដែលគិតថាប្រពន្ធនឹកមិនឃើញ ដើម្បីបំពេញសម្រាប់តម្រូវការផ្ទាល់ខ្លួន​នោះក៏ព្រោះតែមិនចង់ដកលុយពីក្នុងផ្ទះមកប្រើ។

ដោយឡែក វីដេអូមួយថ្មីៗនេះ បានធ្វើឲ្យផ្ទុះសំណើចនិងហួសចិត្ត ពេញបណ្តាញសង្គមថៃតែម្តង ក្រោយពីគេបានឃើញបុរសជាប្តីជើងល្អម្នាក់ ត្រូវបានប្រពន្ធតាមទាន់កំពុងតែសម្ងំលាក់លុយនៅក្នុងឡានមិនចេះតិចនោះទេ។

តាមរយៈវីដេអូដែលត្រូវបានចែករំលែកកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានបង្ហាញបុរសជាប្តី កំពុងសម្ងំញាត់លុយចូលក្នុងចង្កូតឡាន ហើយនៅពេលនោះ ស្រាប់តែស្រ្តីជាប្រពន្ធមកដល់ភ្ញាក់វាក់អើអស់ព្រលឹងព្រលះពីខ្លួនតែម្តង។

ក្នុងឃ្លីបបន្ត បានបង្ហាញឲ្យឃើញទៀតថា នៅពេលបុរសជាប្តីបង្ហាញលុយមួយសនឹ្លក និងបញ្ជាក់ថា ទើបតែលើកទី១ក៏ដោយ ក៏ប្រពន្ធមិនជឿនោះទេ ដោយបញ្ជាឲ្យបើកប្រអប់ចង្កូត។ ភ្លាមៗនោះ ប្តីរូបនោះក៏បានបើកជូនតាមសំណើរ និងធ្វើឲ្យប្រពន្ធកាន់តែភ្ញាក់ផ្អើលខ្លាំងតែម្តង ព្រោះឃើញលុយក្នុងនោះច្រើនសន្លឹកណាស់។

ក្រោយពីបានឃើញបែបនេះ ក្នុងនោះអ្នកលេងបណ្តាញសង្គមខ្លះ ក៏បានបញ្ចេញមតិទាំងអស់សំណើចថា៖ «ស្រ្តីជាប្រពន្ធ លាតត្រដាងភស្តុតាងមួយក្បាច់នេះ ធ្វើឲ្យលោកប្តីដទៃ អស់កន្លែងលាក់ទៀតហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×