ភាគហ៊ុនទាំងអស់នៅលើទីផ្សារគោលមានកំណើន និងការថយចុះបន្តិចបន្តួច ដោយមានភាគហ៊ុនចំនួន ៤កើនឡើង ហើយ៣ថយចុះ។

ភាគហ៊ុន ហ្ក្រេនធ្វីន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ អេស៊ីលីដា និង ផេសថិក ឡើងថ្លៃចន្លោះពី ១០ ទៅ២០ រៀលក្នុងមួយហ៊ុន មកបិទនៅថ្លៃ ៤.២២០រៀល ២.១០០រៀល ១០.៣២០រៀល និង ៣.០៦០រៀលរៀងគ្នា។
ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ មានការធ្លាក់ចុះខ្ពស់ជាងគេ ចំនួន ១០០ រៀលមកបិទត្រឹម ១៤.៨២០ រៀលក្នុងមួយហ៊ុន។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ វិញបានធ្លាក់ចុះ ២០រៀលស្នើគ្នា។
ឌីប៊ីឌី នៃទីផ្សារកំណើន បានរក្សាតម្លៃថេររយៈពេលបីថ្ងៃជាប់គ្នា ជាមួយនឹងថ្លៃ៣.០១០ រៀលក្នុងមួយហ៊ុន។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,០៩ភាគរយ ដល់ ៤៦៧,៣១ពិន្ទុ ជាមួយនឹងតម្លៃជួញដូររបស់ទីផ្សារគោលចំនួន ៣៣៧,៤៧លានរៀល៕