កសិករវ័យចំណាស់ម្នាក់ បានសម្រក់ទឹកភ្នែកឥតល្ហែ បន្ទាប់ពីគាត់បានរកឃើញសត្វក្របីរបស់គាត់ ត្រូវបានគេកាត់ផ្តាច់ជើងទាំង២ផ្នែកខាងស្តាំរបស់វា បណ្តាលឲ្យហូរឈាមរហូតងាប់តែម្តង នៅឯវាលស្រែ ។ ប៉ុន្តែ ករណីនេះគេក៏ពុំដឹងច្បាស់ពីមូលហេតុ ដែលពួកចោរទាំងនោះសម្លាប់ក្របីរបស់គាត់នោះទេ ព្រោះថា ពួកគេសូម្បីតែពុំចង់យកសាច់របស់វា ដើម្បីយកទៅលក់នៅទីផ្សារផងនោះ ។
អ្នកនិយមលេងអ៊ីនធើរណេតជាច្រើន បានផ្ទុះកំហឹងភ្លាមៗ នៅពេលបានឃើញបុរសចំណាស់នោះ ស្រែកទ្រហ៊ោយំ ដោយសារតែអាណិត និងសោកស្តាយសត្វក្របីរបស់គាត់ដែលបានបាត់បង់យ៉ាងអាណោចអាធមបែបនេះ ។ ផេកហ្វេសប៊ុកមួយឈ្មោះ Filipino Netizens បានចែករំលែកគំនិតរបស់ពួកគេលើបញ្ហានេះថា៖
«ពួកមនុស្សទាំងនោះ គឺជាមនុស្សអគតិ ដែលមិនគួរណា ធ្វើបាបសត្វក្នុងលក្ខណៈដ៏ឃោរឃៅបែបនេះទេ ។ លោកតាម្នាក់គាត់ជាកសិករក្រីក្រម្នាក់នៅក្នុងភូមិ ។ ហើយគាត់មានតែក្របីនេះ ដើម្បីជួយការងារស្រែកចម្ការរបស់គាត់ ក្នុង១ឆ្នាំៗ ។ ប៉ុន្តែ វាបាត់បង់គួរឲ្យសោកស្តាយ ។ ពួកមនុស្សទាំងនោះពិតជាគ្មានបេះដូង ឬ ថ្លើមប្រមាត់ឡើយ!!» ៕ ចន្ទី