ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនទាក់ដៃចង្កូតគ្នាដួលបោកក្បាលទៅនឹងថ្នល់ស្លាប់នៅកន្លែងកើតហេតុ ដោយសារជិះម៉ូតូលឿន ចំណែកភាគីម្ខាងទៀតលើកម៉ូតូគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ចំណុចអតីតកន្លែងជញ្ជីងថ្លឹងរថយន្ត តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E 3644 ។
អ្នកឃើញហេតុការណ៍នេះបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ពេលដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ដួលទាំង២នាក់តែម្តង ។ មូលហេតុដោយជនរងគ្រោះមិនបានពាក់មួយសុវត្ថិភាព ក៏បានរងរបួសធ្ងន់ធ្ងរហូរឈាមស្រោចក្បាល និងដកចង្ការមាន់ ហើយត្រូវប្រជាពលរដ្ឋទំនាក់ទំនងទៅរថយន្តសាមុយអោយជួយសង្គ្រោះ តែជាអកុសលគាត់បានដាច់ខ្យលើស្លាប់ ចំណែកភាគីម្ខាងទៀតរបួសស្រាលក៏លើកម៉ូតូគេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងទំនាក់ទៅក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ អោយមកទទួលយកទៅស្រុកកំណើត ៕ ដោយ៖បញ្ញាស័ក្តិ