Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធដារ នៅឆ្នាំ ២០២១ កើនលើសផែនការជាង ២៤%

ភ្នំពេញ៖ នៅឆ្នាំ ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធទទួលបានទឹកប្រាក់សរុប ២.៧៨១លានដុល្លារ លើសផែនការកំណត់រហូតជាង ២៤% ស្មើនឹង ៥៣៨លានដុល្លារ។ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា តួលេខនេះ បើធៀបនឹងឆ្នាំ ២០២០ គឺបានធ្លាក់ចុះជាង ៣ភាគរយ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗចំនួន សម្រាប់អគ្គនាយកដ្ឋានពន្ធដារ បន្តអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ សម្រាប់ការអនុវត្តប្រមូលចំណូលពន្ធ នៅក្នុងឆ្នាំ ២០២២នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា​ ការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនៃបរិការណ៍ជំងឺកូវីដ-១៩នេះ ឆ្លុះបញ្ចាំងតាមរយៈលទ្ធផល នៃការកៀរគរចំណូល ហើយបើទោះជាមានការស្រកស្រុតបន្តិចបន្តួចក្នុងពេលជួបប្រឈមនឹងវិបត្តិអគ្គនាយកដ្ឋានពន្ធដារតែងតែអនុវត្តបានល្អជាងការវាយតម្លៃប៉ាន់ស្មាន ជាក់ស្តែងចំណូលពន្ធ-អាករ សរុបក្នុងរយៈពលេ ១២ខែ ឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ឃើញថា ថយចុះប្រមាណ ៣,៧១%ប៉ុណ្ណោះ៕

×