កាលពីពេលថ្មីៗនេះ វីដេអូមួយបង្ហាញបុរសម្នាក់ជិះម៉ូតូដួលលើផ្លូវខណៈភ្លៀងកំពុងធ្លាក់ខ្លាំង និងសឹងតែត្រូវឡានធំ១គ្រឿងកិន បានកំពុងល្បីពេញបណ្តាញសង្គម។ យោងតាមវីដេអូដែលបានបង្ហោះដោយ Utusan TV ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃច័ន្ទ (២៤ មករា) ប្រហែលម៉ោង ២ និង១៧ នាទី រសៀល។ តែទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថាតើករណីនៃហេតុការណ៍នេះ កើតឡើងលើផ្លូវជាតិប្រទេសណានោះទេ។
យ៉ាងណាមិញ ក្រឡេកមកមើលហេតុការណ៍ស្តែងៗក្នុងវីដេអូវិញ គឺថា បន្ទាប់ដួលភ្លាមៗអ្នកជិះម៉ូតូបានស្រវ៉ាងើបយ៉ាងរហ័ស ដើម្បីសង្គ្រោះខ្លួនឯងពីឡានធំ១គ្រឿងដែលបានចូលមកក្នុងល្បឿនយ៉ាងលឿនដោយបុរសនោះបានលោតទៅគន្លងផ្លូវម្ខាង ផុតពីកង់ឡានតែមួយវិនាទីប៉ុណ្ណោះ។ ហើយក៏ចាត់ទុកជាសំណាងល្អ ដែលមិនមានយានជំនិះដទៃណាទៀតចូលមកបន្ទាប់ កុំអីមិនដឹងជាយ៉ាងណានោះទេ។
ហេតុការណ៍នេះ ដំបូងឡើយ គេជឿថាកើតឡើងដោយសារផ្លូវរអិលភ្លៀងធ្លាក់ខ្លាំង ខណៈអ្នកជិះម៉ូតូបើកលឿនពេក ទើបបានជាដួលបែបនេះ។ តែទោះយ៉ាងណា អ្នកប្រើប្រាស់ TikTok ម្នាក់ដែលអះអាងថាខ្លួនជាអ្នកជិះម៉ូតូដួលនៅពេលនោះ បានចេញមុខបញ្ជាក់ទៅកាន់ Utusan TV ដោយប្រាប់ពួកគេពីអ្វីដែលបានកើតឡើងពិតប្រាកដថា គ្មានមូលហេតុខាងលើនេះ ជាមូលហេតុនៃគ្រោះថ្នាក់នោះទេ។
គាត់បានពន្យល់ថា៖ «ដោយសារវាក់នឹងរថយន្តមួយគ្រឿងខាងមុខ កំពុងរំកិលឆ្លងផ្លូវ ខ្ញុំក៏បានជាន់ហ្វ្រាំងបន្ថយល្បឿន ហើយក៏បានរអិលដួលតែម្តង ហើយពិតជាជីវិតថ្លៃណាស់ សម្រាប់ខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



@utusantvofficial Nyaris digilis lori. Kejadian 24 Jan, pukul 2.17. Kredit video: FB Joanne Chua. #TrendingNewsMalaysia #fyp #beritaditiktok ♬ Suspense, horror, piano and music box – takaya