នេះជារឿងមួយចាត់ទុកថាពិតជាចម្លែក គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលនារីម្នាក់បានទម្លាយរឿងដ៏រន្ធត់ ប្រាប់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកថា នាងបានសំរាលកូនរួច ស្រាប់តែកើតអាការប្រកាច់ស្លាប់៣ម៉ោង ដែលចាស់ៗហៅថាក្រឡាភ្លើង តែក្រោយមក ក៏រស់ឡើងវិញ ហើយស្ថិតក្នុងសភាពពិបាកក្នុងខ្លួនខ្លាំងណាស់ ដែលសូម្បីតែការនិយាយ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ម៉ានី ខេម៉ា បានរៀបរាប់ឲ្យដឹងថា៖ ខ្ញុំសុំទោស អុំពូមីង ខ្ញុំចង់រំលឹកកាលខ្ញុំស្លាប់បានបីម៉ោង ហើយខ្ញុំរស់ឡើងវិញ ពេលខ្ញុំស្លាប់ក៍ខ្ញុំដឹងថាខ្ញុំស្លាប់ដែរ ហើយពេលខ្ញុំរស់ឡើងវិញក៍ដឹងដែរ វិញ្ញាណមនុស្សមានពិតមែន ហើយកម្មពៀរក៍មានពិតមែនដែរ ពេលខ្ញុំស្លាប់មានអ្នកមកយកខ្ញុំទៅ ពេលខ្ញុំទៅដល់យ៉ាងយូរ មានអ្នកតាមទៅយកខ្ញុំមកវិញ តែគេអត់អោយខ្ញុំមកទេ ហើយអ្នកតាមទៅយកខ្ញុំប្រាប់គេថាច្រឡំមនុស្សហើយ ពេលនោះគេក៍បើកសៀវភៅគេមើល ហើយគេប្រាប់ថាច្រឡំមនុស្សហើយ ពេលហ្នឹងគេអោយខ្ញុំមកវិញ។ ហើយគេប្រាប់ថ្ងៃខែឆ្នាំដែលខ្ញុំត្រូវទៅវិញ ខ្ញុំដឹងពិតមែន អុំពូមីងបងប្អូន ចូរអុំពូមីងបងប្អូនទាំងអស់ធ្វើអំពើល្អៗ សាងបុណ្យកុសលអោយបានច្រើន មនុស្សយើងកើតចាស់ឈឺស្លាប់ កម្មពៀរមានពិតមែន នរកក៍មានពិតដែរ សាងល្អបានមកល្អវិញ សាងអាក្រក់បានមកអាក្រក់វិញហើយ។
ទន្ទឹមនេះផងដែរ ក្រោយពីបានឃើញក្នុងវីដេអូ នាងកំពុងតែស្ថិតក្នុងសភាពពិបាកខ្លាំង ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមវ័យចំណាស់ៗ បានចូលខមិនពន្យល់ណែនាំឲ្យធ្វើពិធីទាំងនេះថា៖ នេះមកពីវិញ្ញាណមិនទាន់មកគ្រប់ខំពិសា និងធ្វើចលនាឲ្យគ្រប់គ្រាន់ទៅ វិញ្ញាណនិងព្រលឹងទាំងអស់ នឹងមកដូចដើមវិញ ពេលនោះធាតុទាំងបួនក៏មានដែរ, រៀបសំរានសូត្រធម៌ពុទ្ធគុណ ឥតិបិសោរាល់ថ្ងៃ នាំឲ្យបានបុណ្យកុសល និងអានិសង្ឃណាស់ និងអំណាចនៃពុទ្ធគុណ ជួយឲ្យមានអាយុវែង។
រីឯអ្នកខ្លះទៀត ក៏បានចែករំលែកឲ្យដឹងថា៖ ធ្លាប់ឮច្រើនអ្នកដែរ ពេលសម្រាលកូនរួចសន្លប់ ហើយមានអ្នកមកទទួលយកទៅចឹងៗ, ដូចពូញុំដែរ គេយកទៅច្រឡំព្រោះឈ្មោះដូចគ្នាហើយគេអោយមកវិញ កាលនិងសន្លប់ឡើង6ថ្ងៃ។ គេគ្រប់គ្នាឃើញគាត់ដួល តែគាត់ប្រាប់ថាគេវៃ ហើយនាំព្រលឹងទៅ, សូម្បីព័ត៍មានវិទ្យាសាស្ត្រក៏បានផ្សាយដែរ ដែលមនុស្សធ្លាប់ស្លាប់ហើយ រស់ឡើងវិញ, កម្មផលមានពិត សូមពុកម៉ែបងប្អូននាំគ្នាសាងតែអំពើល្អ ដើម្បីឲ្យសង្គមខ្មែរយើងជួបតែសេចក្ដីសុខ,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









