Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូលអ្នកម្តាយ! ឲ្យ​កែកុន​ផ្ទះ​ថ្មី មានអី ស្រាប់តែ​ម្តាយ​ដាក់​ចាន​បង្គន់២ជាប់គ្នា លុះ​សួរនាំ​មូលហេតុ កូនស្រី​ហួសចិត្ត​និយាយ​មិន​ចេញ…

វីដេអូ TikTok មួយដែលកំពុងល្បី ធ្វើឲ្យមហាជនភ្ញាក់ផ្អើលអស់សំណើចគ្រប់ៗគ្នាតែម្តង នៅពេលដែលដឹងថា ស្រ្តីម្នាក់កូនស្រីផ្ញើលុយមកឲ្យកែកុនផ្ទះ ស្រាប់តែតំឡើងចានបង្គន់ដល់ទៅ២ទន្ទឹមគ្នា ធ្វើឲ្យកូនស្រីមកដល់ផ្ទះ ឃើញហើយហួសចិត្តនិយាយមិនចេញ។

នេះបើតាមនារីជាកូនស្រីឈ្មោះ ឃុន ភូ ធ្វើការជាមគ្គុទេសក៍ និងមានគ្រួសារកំពុងរស់ក្នុងទីក្រុងបាងកក បាននិយាយថា មុនពេលបានមកលេងស្រុកកំណើតនៅក្នុងខេត្ត ឡាំប៉ាង នាងបានឲ្យម្តាយរៀបចំផ្ទះជាមុន។ ប៉ុន្តែ លុះពេលមកដល់ នាងពិតជាភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈឃើញក្នុងបន្ទប់មានចានបង្គន់ដល់ទៅពីរ។

នាងបន្តថា «ម្តាយរបស់ខ្ញុំ​បានលើកហេតុផលថា វា​អាចប្រើ​ក្នុងគ្រា​អាសន្ន បានទាំងចុច និង​ចាក់ ប៉ុន្តែ សម្រាប់ខ្ញុំផ្ទាល់គិតថា​វាពិតជា​ចម្លែកណាស់។

លើសពីនេះ ក្នុង TikTok @guidepoo ក៏បានបង្ហោះឃ្លីប នាងហៅម្តាយមកនិយាយយ៉ាងបើកចំហរថា ហេតុអ្វីបានជាម៉ែដាក់ចានបង្គន់ដល់ទៅពីរបែបនេះ? ម្តាយរបស់នាងស្រាប់តែនិយាយយ៉ាងខ្លីថា “ស្អាតណាស់”។

បន្ទាប់មក ម្តាយរបស់នាងញញឹម ហើយពន្យល់ថា “ម៉ែធ្លាប់ឃើញនៅក្នុងផ្សារមានចានពីរ អាចប្រើបានទាំងម្តាយ និងកូន ទើបបានជាម៉ែធ្វើបែបនេះទៅ”។

ស្រ្តីជាម្តាយរូបនេះ ក៏បានបញ្ជាក់ថា ចានបង្គន់នេះ សូម្បីតែអ្នកភូមិជិតខាងមកមើលក៏ថាចូលចិត្តដែរ ហើយពួកគេថា​នឹងព្យាយាមយក «តម្រាប់តាម» ព្រោះវាពិតជាស្រស់ស្អាតណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×