Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនពីរ ចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានគាំទ្រគម្រោងអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា

spot_img

ភ្នំពេញ៖ ក្រុមហ៊ុន PESTECH និងធនាគារ RHB Cambodia បានចុះកិច្ចព្រមព្រៀងលើអនុស្សារណៈនៃការយោគយល់គ្នា​តាមរយៈប្រព័ន្ធវីដេអូអនឡាញ លើផែនការអភិវឌ្ឍថាមពលរបស់ប្រទេសកម្ពុជា និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវបរិស្ថានស្អាតល្អ និងនិរន្តរភាពនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។

លោក Wong Kee Poh ប្រធានធនាគារ RHB Group Cambodia បានមានប្រសាសន៍ថា ការផ្តល់ហិរញ្ញប្បទានបៃតងនេះ បានក្លាយជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន RHB Banking Group ដើម្បីបង្កើនហិរញ្ញប្បទាន​​រហូតដល់ ៥ពាន់លាន RM (១,២ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ ២០២៥ ក្នុងគោលបំណងគាំទ្រសកម្ម​ភាពបៃតង និងការផ្លាស់ប្តូរសេដ្ឋកិច្ច ដែលជួយដល់បរិយាកាស និងកាត់បន្ថយកាបូន តាមរយៈការផ្តល់ប្រាក់កម្ចី ការប្រឹក្សាទីផ្សារមូលធន និងការវិនិយោគ។

Caption: National power sub-station located in Bekchan, Kandal Province, which is constructed by Pestech Cambodia. Supplied

លោកលើកឡើងបន្តថា វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់ការផ្តល់ហិរញ្ញប្បទានប្រកប ដោយនិរន្តរភាព។ ធនាគារ RHB Cambodia មានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការចូលរួមសហការលើកិច្ចព្រមព្រៀងហិរញ្ញប្បទានបៃតង ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍរោងចក្រថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន PESTECH Group នៅស្រុកស្វាយទាបប្រទេសកម្ពុជា។

លោកបន្តទៀតថា ធនាគារ RHB Cambodia បានផ្តោតជាខ្លាំងលើការលើកកម្ពស់សកម្មភាពបរិស្ថាន សង្គម និងអភិបាលកិច្ចក្នុងប្រទេសកម្ពុជា។ ការផ្តល់សិទ្ធិដល់អតិថិជនតាមរយៈមធ្យោ បាយហិរញ្ញប្បទានបៃតង ឆ្ពោះទៅរកការបង្កើតបរិស្ថានស្អាតល្អ និងនិរន្តរភាពនាពេលអនាគត។

ដោយឡែក លោក Paul Lim Pay Chuan នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន PESTECH មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីកិច្ចសហការរបស់ពួកគេ និងបានសម្តែងការដឹងគុណចំពោះការគាំទ្រ។ លោកបានលើកឡើងបន្ថែមទៀតពីសមិទ្ធិផលសាជីវកម្មចុងក្រោយបង្អស់លើ “របកគំហើញចុងក្រោយបំផុតគឺសមត្ថភាពរួមគ្នាក្នុងការធានា និងជាម្ចាស់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យខ្នាតធំនៅក្នុងក្រុងបាវិតប្រទេសកម្ពុជា ដែលយើងបានដំឡើងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ២០មេហ្គាវ៉ាត់ ជាគម្រោងឆ្ពោះទៅរកការកសាងកសិដ្ឋានសូឡា ថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា កិច្ចសហការរបស់ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះបេសកកម្មនៃ «ការកសាងអនាគតនៅកម្ពុជាប្រកបដោយចីរភាព»៕

spot_img
×