Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលក់បុ័ងម្នាក់ ជិះម៉ូតូបំពានភ្លើងស្តុប បុ.កបុរសម្នាក់បណ្តាលឲ្យបាត់បង់ជីវិត

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណ:កំពុងតែជិះម៉ូតូឆ្លងផ្លូវបំបែកជាបួន ដោយជនបង្កបានជិះម៉ូតូមិនគោរពភ្លើងស្តុប បានជ្រុលទៅបុ.កជនរងគ្រោះយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវបំបែកជាបួនភ្លើងស្តុបយុគន្ធ ផ្លូវលេខ១០៥ កែងនិងផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះ រឹម សាវន់ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1FV-7332 ធ្វើដំណើរពីទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ខណ:ពេលភ្លើងស្តុបកំពុងតែលោតពណ៌បៃតង ជនរងគ្រោះក៏បានជិះម៉ូតូបម្រុងនិងឆ្លងភ្លើងស្តុប ស្រាប់តែជនបង្កជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1J-8827 ដឹកកញ្ឆេនំបុ័ង បើកបរយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង ទាំងបំពានស្តុបដែលកំពុងលោតភ្លើង ពណ៌ក្រហម បានជ្រុលទៅបុ.កជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លា.ប់ភ្លាមៗតែម្តង ចំណែកជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងពិនិត្យកាម៉ារ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុ បន្ទាប់ពីធ្វើការវាស់វែង រួចសមត្ថកិច្ចបានដឹកយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកជនបង្កឲ្យចូលខ្លួន មកដោះស្រាយគ្នាតាមផ្លូវច្បាប់។

ចំណែកសពជនរងគ្រោះខាងលើ ត្រូវបានដឹកយកទៅតម្កល់ទុក នៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកសាច់ញាតិ ក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×