Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរស្រុកបាធាយ ប្តេជ្ញាអភិវឌ្ឍន៍ផ្លូវដីទៅផ្លូវបេតុង ឲ្យមានគ្រប់ទាំង១២ឃុំ សម្រាប់បម្រើប្រយោជន៍សាធារណៈ

spot_img

ខេត្តកំពង់ចាម : ដើម្បីអភិវឌ្ឍន៍ភូមិឋានក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកាតាមឃុំសង្កាត់ ដើម្បីធ្វើការអភិវឌ្ឍផ្លូវសម្រាប់ប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។ ជាក់ស្ដែងនៅសាលាឃុំមេព្រីង ត្រូវបានរៀបចំដាក់ឲ្យដេញថ្លៃគម្រោងផ្លូវចំនួន៦ឃុំ ក្នុងនោះរួមមាន÷ សណ្ដែក ត្រប់ តាំងក្រសាំង សំបូរ ជើងព្រៃនិងមេព្រីង ដោយធ្វើឡើងនាព្រឹកថ្ងៃទី២៥មេសាឆ្នាំ២០២៤ ដែលមានទឹកប្រាក់សរុបប្រមាណជាង១០០០លានរៀល។ តាមការកត់សម្គាល់ឃុំខ្លះដេញចុះបន្តិចបន្តួច មិនដូចការដេញនៅជើងព្រៃនិងកងមាស តម្លាភាពធ្វើឲ្យរដ្ឋចំណេញថវិកា។

លោកទឹម ដាណា អភិបាលរងស្រុកបាធាយ ដែលចូលរួមការដេញថ្លៃបានគូសបញ្ជាក់ថា: នៅក្នុងចំណោមឃុំទាំងប្រាំមួយដែលត្រូវបានរៀបចំដាក់ឲ្យដេញថ្លៃ គឺអភិវឌ្ឍន៍ផ្លូវដីទៅជាផ្លូវបេតុង ក្នុងនោះគឺឃុំសណ្ដែកគឺបានច្រើនជាងគេ នេះបើយោងតាមទំហំទឹកប្រាក់ដែលថ្នាក់ជាតិទម្លាក់មកថ្នាក់ក្រោម។ ហើយនៅក្នុងស្រុកបាធាយទាំងមូលមានចំនួន ១២ឃុំសម្រាប់ដំណើរការដេញថ្លៃគម្រោងផ្លូវក្នុងឆ្នាំ២០២៤នេះ គឺមានចំនួន៦ឃុំ។ ចំណែកឃុំដែលនៅសល់ក្នុងនោះមានឃុំខ្លះ កំពុងតែសិក្សាផលប៉ះពាល់ពីបរិស្ថាន ដែលគ្រោងនឹងត្រូវដាក់ឲ្យដេញថ្លៃនាពេលខាងមុខណាមួយសមស្រប។

លោកអភិបាលរងស្រុកបាធាយ បន្តឲ្យដឹងទៀតថា នាពេលកន្លងទៅតាមបណ្ដាឃុំមានប្រភេទផ្លូវដីជាច្រើន ក្នុងរដូវប្រាំងហុយលុះរដូវវស្សាចូលមកដល់ផ្លូវបែកភក់ ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរពេលខ្លះ ជិះម៉ូតូកង់រអិលដួលក៏មានដែរ។ ក្រោយមកដោយសារប្រទេសជាតិ មានការរីកចម្រើនប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកាមកថ្នាក់ក្រោមជាតិ តាមរយៈឃុំសង្កាត់ដើម្បីអភិវឌ្ឍន៍ភូមិឋានរបស់ខ្លួន ចំពោះទំហំទឹកប្រាក់គឺមានការកើនឡើងគួរឲ្យកត់សម្គាល់។

សូមបញ្ជាក់ថា នៅឃុំទាំង១២នៃស្រុកបាធាយ គឺបានអភិវឌ្ឍផ្លូវដីទៅជាផ្លូវបេតុងមានគ្រប់ឃុំតែម្ដង។
ក្នុងនោះមានឃុំខ្លះគឺធ្វើបានច្រើនជាងតាមបណ្ដាឃុំផ្សេងទៀត តាមទំហំទឹកប្រាក់នៃការស្នើសុំ ចំពោះផ្លូវបេតុងថ្វីត្បិតតែស្ថាបនាបានខ្លីជាងផ្លូវលំប្រភេទដីក៏ពិតមែន តែផ្លូវនេះប្រើជាប់បានយូរអង្វែងទៅអនាគត។ ពេលទទួលបានផ្លូវបេតុងបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននាំគ្នាសប្បាយរីករាយ ដោយពួកគាត់ធ្វើដំណើរទៅវិញទៅមក ងាយស្រួលឆាប់រហ័សចំណេញពេលវេលា ហើយក៏មានពេលខ្លះរដូវប្រមូលផលដំណាំស្រូវ មានរថយន្តបានបើកចូលមកដល់ទិញតាមវាលស្រែតែម្ដង។ ទាំងនេះបានធ្វើឲ្យប្រជាកសិករ ទទួលប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

សូមបញ្ជាក់ថា ចំពោះលទ្ធផលនៃការដេញថ្លៃគម្រោងផ្លូវក្នុងនោះរួមមាន÷
១.នៅឃុំតាំងក្រសាំងផ្លូវបេតុងប្រវែង ៣៧០ម៉ែត្រ បានទៅលើក្រុមហ៊ុនអ៊ូលាងហុង ក្នុងតម្លៃជាង២៣២លានរៀល។
២.ឃុំសំបូរ ផ្លូវបេតុងប្រវែង៣៧០ម៉ែត្របានលើកក្រុមហ៊ុនយ៉េន ស៊ីនួនតម្លៃ ២៦៩លានរៀល។
៣.ឃុំជើងព្រៃ ផ្លូវបេតុងតម្លៃប៉ានស្មាន ២១៥លានរៀលជាង មានក្រុមហ៊ុនចំនួន៤បានលើក្រុមហ៊ុនស្រុង ស្រឿន ក្នុងតម្លៃ២០៩ លានរៀលជាង តាមការកត់សម្គាល់តម្លៃនេះដេញចុះតែបន្តិចមិនដូចដេញនៅជើងព្រៃនិងកងមាសឡើយ។
៤.ឃុំត្រប់ ផ្លូវបេតុងប្រវែង៤៥០ម៉ែត្របានលើក្រុមហ៊ុនឆើត ឆេន ក្នុងតម្លៃ ២៨០លានរៀល។
៥.ឃុំមេព្រីង ផ្លូវបេតុងប្រវែង៣៦០ម៉ែត្របានលើក្រុមហ៊ុនហាវ ហេង តម្លៃ២១៦លានរៀល។
៦.ឃុំសណ្ដែក បានទៅលើក្រុមហ៊ុនអ៊ីមអេមក្នុងតម្លៃ៣៧០លានរៀល។
ជាមួយនោះអាជ្ញាធរស្នើដល់ក្រុមហ៊ុន ដែលដេញថ្លៃបានត្រូវស្ថាបនាផ្លូវ។ ទៅតាមស្តង់ដារបច្ចេកទេសហើយក៏មានអ្នកនៅខេត្ត ចុះតាមដានជាប់ជាប្រចាំមើលក្រុមហ៊ុនទាំង៦ឃុំនេះផងដែរ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×