Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យអត់លុយទិញខោអាវកីឡាស្លៀក យុវជន៣នាក់បានចូលលួចខោអាវកីឡា ម្ចាស់ហាងក្របួចជាប់ ប្រគល់ឲ្យសមត្ថកិច្ចអប់រំ

spot_img

ភ្នំពេញ ÷ យុវជន៣នាក់ជាសិស្សសាលា បានជិះម៉ូតូលួចយកខោអាវកីឡា ត្រូវម្ចាស់ហាងឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចសមត្ថកិច្ច ។ សមត្ថកិច្ចបានឲ្យដឹងថា មានយុវជនជិះម៉ូតូលួចយកអាវយឺតកីឡា មានចំនួន០៣អាវ នៅចំណុចផ្ទះជួលផ្លូវ៤៨៨ ក្រុមទី១៥ ភូមិ០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២២។

ជនសង្ស័យ ទី១.ឈ្មោះ សៀង ដាយុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរជាសិស្សសាលាទីលំនៅបច្ចុប្បន្ន ផ្ទះជួលគ្មានលេខ សង្កាត់ព្រៃស ខណ្ឌដង្កើររាជធានី (អ្នកបើកម៉ូតូធ្វើសកម្មភាព) ទី២.ឈ្មោះ តន់ ភារុន ភេទប្រុស អាយុ១៦ឆ្នាំ មានមុខរបរជាសិស្សសាលា ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣១ ផ្លូវលេខ១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះកណ្តាល ជាអ្នកលួច ទី៣.ឈ្មោះ ហង្ស ពិសិដ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរសិស្សសាលា មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៥០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជិះខាងក្រោយ អ្នកជាលួច។

មធ្យោបាយ ម៉ូតូស្កូបពី ពណ៌ទឹកដោះគោ ពាក់ផ្លាកលេខភ្នំពេញ 1IL1340 ក្រោយពេលពេលឃាត់ខ្លួន យុវជនទាំង៣នាក់ខាងលើ សមត្ថកិច្ចបាននាំខ្លួន ទៅសាកសួបន្តនៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដើមថ្កូវ និងបានអប់រំ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×