នៅឯខេត្ត ផាត់ថាលុង ប្រទេសថៃ មានការបាញ់កាំភ្លើងខណៈពេលហែរជំនួនទៅផ្ទះខាងស្រី ដោយមានទាំងកូនកំលោះព្រមជាមួយនិងអ្នកកំដរទាំងឡាយដែលមកអមពិធី ឈរតម្រៀបគ្នា បាញ់កាំភ្លើងចុះប្រឡាយអស់គ្រាប់ទាំងបង់ៗ មិនដឹងជាអាងអ្វី គ្រាន់តែបទយកការណ៍ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៨ របស់ព័ត៌មានពេលព្រឹក ប៉ុស្តិ៍លេខ ៣ ថៃ និយាយថា ឪពុកខាងស្រីជាប៉ូលិសមានយសស័ក្កិ តែបន្ទាប់ពីមានការបង្ហោះវីដេអូ បាញ់ក្រញាញ់ខួរនេះហើយ បុគ្គលក្នុងពិធីហែរចំនូនមួយនេះ ត្រូវបានហៅមកធ្វើជាសាក្សី ចំណែកឯកូនកំលោះ ព្រមទាំងឪពុកខាងស្រី ត្រូវបានប៉ូលិសកោះហៅមកបំភ្លឺ ៕ ក្ខិណី


