ជាការពិតណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានគ្រូមើលហុងស៊ុយចិនសែខ្មែរ រីកពេញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យគ្រូចិនសែចិនពិត មានការភ្ញាក់ផ្អើលខ្លាំងតែម្តង។ ហើយគេក៏បាននិយាយថា គ្រូទាំងនោះអ្នកខ្លះប្តូរអាជីពពីគ្រូទាយក៏មែន ព្រោះគិតថារបស់មើលហុងស៊ុយចិនសែ កាក់កបរកលុយបានច្រើនៗ។
ដោយឡែក ខណៈដែលជិតដល់ថ្ងៃចូលឆ្នាំចិនឆ្នាំ២០២២ នេះ គេក៏បានឃើញគ្រូចិនសែខ្មែរខ្លះ បានចេញប្រាប់ថា មិនត្រូវពាក់អាវពណ៌នេះពណ៌នោះ ខណៈគ្រូផ្សេងៗទៀតក៏ថា ហាមពណ៌ក្រហម ពណ៌មាសពណ៌លឿង តែឲ្យពាក់ពណ៌ស និងពណ៌ខៀវ ក្នុងនោះសូម្បីតែរបស់សែន ក៏ឲ្យត្រូវលាបពណ៌ខៀវដែរ ដើម្បីហុងស៊ុយល្អ ខណៈប្រជាជនចិននៅខ្មែរអត់ដឹងខ្យល់អីសោះ ដោយបាននិយាយថា ដូចជាគ្មានពាក់អ្វីប្លែកផង គឺមានតែពាក់លឿង ក្រហម ដដែលហ្នឹង។
ជាក់ស្តែង អ្វីដែលគ្រូហុងស៊ុយចិនសែខ្មែរ បានលើកឡើងខាងលើ គឺកើតឡើងគួរឲ្យភ្ញាក់ផ្អើលតែម្តង ខណៈគេបានឃើញកន្លែងលក់ជ្រូកខ្វៃមួយ បានយកថ្នាំកំប៉ុង បាញ់លើជ្រូកខ្វៃលេចពណ៌ខៀវងងិតតែម្តង។ ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ Pa Ying Ying បានបង្ហោះវីដេអូ និងភ្ជាប់ Capiton យ៉ាងដូច្នេះថា៖ «ហេង ហេង ពណ៍ ខៀវ ហុងស៊ុយ ហ៊ា លី ជ្រូកកណ្តុរអាំង សែន ចង្កាន សូមអោយ កូនចៅរក សុីមាន បាន ពណ៍ ហុង ស៊ុយ»។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើនពិតជាមានការភ្ញាក់ផ្អើល អស់សំណើចខ្លាំងតែម្តង និងបានចូលខមិនថា៖ «លោកព្រះ មានចឹងទៀត បាញ់ពណ៌ចឹង សែនហើយចោលមែន ខាត 200$ បាត់, ខ្ញុំអត់ចង់បានហុយស៊ុយស្អីទេ សុំតែអា Original បានហើយ អាចស៊ីកើត, ជោគជ័យ ធ្វេីអ្វីក៏ល្អ ក៏ត្រូវទាំងអស់…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





