Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិច​ច្រឡំ​កូនក្មេ​ង! អាយុ​ច្រើន​ៗ​ហើយ រី​ឯកំ​លោះ​ពិតជា​មិនធម្មតា មានមុខ​របរ​ជា…

វីដេអូនេះនៃមង្គលការមួយ នៅឯទឹកដីខ្មែរកម្ពុជាក្រោម ឃើញថាបានកំពុងទទួលការចាប់អារម្មណ៍ខ្លាំងតែម្តង ព្រោះតែកូនកំលោះកូនក្រមុំ សុទ្ធមានមាឌតូចល្អិតដូចគ្នា ដែលធ្វើឲ្យមនុស្សមួយចំនួនយល់ច្រឡំស្មានតែកូនក្មេង។

តែទោះយ៉ាងណា គូស្នេហ៍ទាំងពីរ មើលទៅពិតជាស្រស់ស្អាត និងសមគ្នាខ្លាំងណាស់។ ក្នុងនោះ បើតាមគណនីហ្វេសប៊ុកឈ្មោះ THÁI NI KHMER បានបង្ហោះវីដេអូមង្គលការអ្នកទាំងពីរ ដោយភ្ជាប់ Caption ថា៖ «ស្នេហាមិនគិតមានក្រឬស្អាតអាក្រក់ទេ សំខាន់គឺយើងស្រឡាញ់ដោយចិត្តស្មោះ»។

យ៉ាងណាមិញ ទាក់ទងមាឌតូចល្អិតប្រៀបដូចកូនក្មេងអាយុ ៦, ៧ ឆ្នាំ ធ្វើឲ្យអ្នកខ្លះមើលមិនដឹងបានចោទសួរទាំងហួសចិត្តថា ក្មេងពេកហើយចេះរកសុីចិញ្ចឹមគ្នានៅ? ក្នុងនោះ ក៏មានអ្នកឆ្លើយប្រាប់ទៅវិញថា មែនក្មេងទេ មនុស្សតឿអាយុច្រើនៗហើយ ជាង៣០អស់ហើយ របៀបដូចនាយក្រិនចឹងណា។ ហើយអ្វីដែលនឹកមិនស្មានដល់នោះ គេក៏បានប្រាប់ឲ្យដឹងថា កូនកំលោះមិនធម្មតាទេ មានចេះដំណឹងខ្ពង់ខ្ពស់មានមុខរបរជាគ្រូពេទ្យទៀតផងណា៎!!។

ជាមួយគ្នានេះផងដែរ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានសរសើរថា ទាំងកូនកំលោះ និងកូនក្រមុំ ពិតជាសមគ្នាណាស់ សូមជូនពអោយចេះស្រលាញ់គ្នាដល់ចាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×