ប៉េកាំង៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡារដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃអាទិត្យ (៣០ មករា) ថា មានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៣៤ករណី ត្រូវបានរកឃើញក្នុងចំណោមបុគ្គលិកដែលទាក់ទងនឹងកីឡាអូឡាំពិក។
ក្នុងចំណោមនោះ មាន១៣នាក់ជាអត្តពលិក ឬមន្ត្រីដែលបានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីបានមកដល់អាកាសយានដ្ឋានកាលពីថ្ងៃសៅរ៍។ ក្នុងចំណោមអ្នកឆ្លងសរុប, ២៣នាក់ស្ថិតក្នុងចំណោមអ្នកមកដល់អាកាសយានដ្ឋានថ្មី ខណៈ ១១ នាក់គឺជាអ្នកមកដល់រួចហើយ។
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡារដូវរងា អនុញ្ញាតឱ្យអ្នកចូលរួមកីឡាំអូឡាំពិកផ្លាស់ទីដោយសេរីរវាងកន្លែងស្នាក់នៅ និងកន្លែងប្រគួតកីឡាអូឡាំពិក លើការដឹកជញ្ជូនផ្លូវការ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ទីដោយសេរីនៅក្នុងទីក្រុងនោះទេ។ អ្នកពាក់ព័ន្ធទាំងអស់នៃកីឡាអូឡាំពិក រួមទាំងប្រព័ន្ធផ្សព្វផ្សាយ និងបុគ្គលិកក៏ត្រូវបានធ្វើតេស្តជារៀងរាល់ថ្ងៃផងដែរ។
គណៈកម្មាធិការអូឡាំពិកប៉ូឡូញបាននិយាយកាលពីថ្ងៃអាទិត្យថា Maliszewska គឺជាអត្តពលិកជនជាតិប៉ូឡូញទីប្រាំបី ដែលបានធ្វើតេស្តវិជ្ជមាន និងបានកំពុងធ្វើចត្តាឡីស័ក។ នាងបានឆ្លងកូវីដ-១៩ពីមិត្តអ្នកជិះស្គីល្បឿន Natalia Czerwonka, Magdalena Czyszczon និង Marek Kania ក្នុងការដាក់ឲ្យនៅដាច់ដោយឡែក ។
អូស្ត្រាលីបានប្រកាសពីការធ្វើតេស្តរកឃើញ COVID-19 វិជ្ជមានកាលពីថ្ងៃអាទិត្យក្នុងចំណោមសមាជិកក្រុមរបស់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់ថាជាអត្តពលិក ឬជាបុគ្គលិកបង្វឹកទេ។ អ្នករៀបចំកីឡាអូឡាំពិកនៅទីក្រុងប៉េកាំងបានព្រមានអំពីករណីបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ដោយសាររដ្ឋធានីរបស់ប្រទេសចិនអនុវត្តវិធានការតឹងរ៉ឹង ការរឹតបន្តឹងចលនា និងការទាក់ទងរបស់អ្នកចូលរួមកីឡាណាមួយជាមួយប្រជាជនក្នុងតំបន់៕ ប្រភព៖រ៉យទ័រ