Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥​ឆ្នាំ​មកហើយ ដែល​សុន​កមួយ​ក្បាល​នេះ បាន​ពាំ​ស្លឹកឈើ​យកទៅ​ប្តូរ​នំ​

​សុនក​មួយ​ក្បាល​នេះ​ដាច់ខាត​មិន​សុខចិត្ត​ជំពាក់​អ្នក​ណា ទើប​វា​តែង​ពាំ​ស្លឹកឈើ​មួយ​សន្លឹក​ដើម្បី​យក​ទៅ​ប្តូរ​នំ ។​

​តាម The Dodo ច្រើន​ឆ្នាំ​មក​ហើយ​នេះ មនុស្ស​ទាំងឡាយ​នៅ​កុង​ទីន​មួយ នៃ​វិទ្យាស្ថាន Columbia អាមេរិក សុទ្ធសឹងតែ​ស្គាល់ សុនក​មួយ​ក្បាល​មាន​រោម​ខ្មៅ​រលើប ឈ្មោះ Negro ។ រៀងរាល់ថ្ងៃ Negro តែង​ពាំ​ស្លឹក​ឈើ មួយ​សន្លឹក​ដើម្បី​ប្តូរ​យកនំ​មួយ ។​

​ងាក​ទៅ​កាន់​អតីតកាល ៥​ឆ្នាំ​មុន​នេះ Negro ត្រូវបាន​គ្រូបង្រៀន​នៃ​វិទ្យាស្ថាន​នេះ​យក​មក​ចិញ្ចឹម គេ​ផ្តល់​អាហារ​ទឹកនឹង​កន្លែង​សម្រាប់​វា​រស់នៅ ។ បន្តិច​ម្តងៗ Negro បាន​ក្លាយទៅជា​អង្គរក្ស ដែល​គេ​ជឿទុកចិត្ត ។ អ្នក​ធ្វើការ​នៅ​ទីនេះ ពុំបាន​ដឹងថា Negro តែ​លួច​សម្លឹង​មើល​អ្នកផង​មក​ទិញ​ទំនិញ​នៅ​កុង​ទីន​ដោយ​ចាយលុយ ។​

Negro តែង​សងគុណ​ចំពោះ​អ្នក​ឲ្យ​នំវា ដោយ​ពាំ​យក​ស្លឹកឈើ​មួយ​សន្លឹក ។​

​គ្រូបង្រៀន​នៃ​វិទ្យាស្ថាន​នោះ​ម្នាក់ Angela Garcia Bernal បាន​និយាយប្រាប់ The Dodo ថា ដោយ​យកតម្រាប់​តាម​អ្នក​ដែល​មក​ទិញ​ទំនិញ​នៅ​ទីនេះ ប្រហែល​ជា​វា​ចង់​សាកល្បង និង​តាម​សភាវ​របស់​សត្វ វា​បាន​ពាំ​ស្លឹកឈើ​មួយ​សន្លឹក គ្រវី​កន្ទុយ រួច​រង់ចាំ​អ្នកលក់​ហុច​នំ​ឲ្យ​វា​ដូច​គេ​ដែរ​។ ពិត​ណាស់​អ្នក​លក់​ទំនិញ​នៅ​ទីនោះ​បាន​យល់​ពី​បំណង​របស់​វា ។​

Negro បាន​បង្កើត​រូបបិយប័ណ្ណ​សម្រាប់ខ្លួន​វា ពិតជា​អស្ចារ្យ​ណាស់ ហើយ​ត្រូវបាន​មនុស្ស​គ្រប់គ្នា​រីករាយ​ទទួលយក ។​

​សុនក​ពិតជា​មាន​សំណាង​ដែល​ទទួលបាន​ការស្រឡាញ់​ពី​មនុស្សលោក ។​

​តាម Gladys Barreto ដែល​ជា​បុគ្គលិក​លក់ទំនិញ​យូរ​ឆ្នាំ​ប្រចាំ​ទីនេះ វា​តែង​មក​កាន់​ទី​នេះ​ដើម្បី​យក​នំ ហើយ​មិន​ភ្លេច​ពាំ​យក​តាម​ស្លឹកឈើ​មួយ​សន្លឹក ។ លើក​ដំបូង​ពេល​ខ្ញុំ​ឃើញ​វា​ធ្វើ​បែប​នេះ ខ្ញុំ​ពិតជា​ទប់​ទឹកភ្នែក​មិនបាន ព្រោះ​វា​រក​គ្រប់​វិធី​ដើម្បីឲ្យ​គេ​យល់​អំពី​ទង្វើ​របស់​វា ៕ ចន្ទ្រា​

×