Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ក្រោយ​ស្រក​ទម្ងន់​រាង​ឡើង​សង្ហា គីម ជុង​អ៊ុន តំឡើង​បង្គន់​ក្នុង​រថយន្ត​ផ្ទាល់ខ្លួន ដើម្បី “ការពារ​លាមក​របស់​គា​ត់” ដោយ​ខ្លាច​ថា…

មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើឱ្យយើងភ្ញាក់ផ្អើលម្តងមកហើយ ជាមួយនឹងរូបរាងដ៏សង្ហារបស់គាត់ តែលើកនេះ គាត់ធ្វើឲ្យភ្ញាក់ផ្អើលជាថ្មី ខណៈត្រូវបានគេ​រាយការណ៍ថា គាត់មាន «បង្គន់ចល័ត»​ ដែលគាត់ត្រូវយកទៅ​គ្រប់ទីកន្លែង។ រីឯមូលហេតុ​គឺដោយសារតែគាត់​មិនទុកចិត្តបន្ទប់ទឹកសាធារណៈ​!។

មានសេចក្តីរាយការណ៍មកថា ប្រធានកូរ៉េខាងជើង បានតំឡើងបង្គន់ផ្ទាល់ខ្លួនដែលភ្ជាប់នៅក្នុងរថយន្តទាំងអស់របស់គាត់ ហើយនឹងប្រើប្រាស់តែបង្គន់នៅក្នុងរថយន្តរបស់គាត់ប៉ុណ្ណោះ។

ក្នុងនោះ សូម្បីតែរថយន្ត Mercedes-Benz ដែលការពារគ្រាប់កាំភ្លើងរបស់គាត់ ក៏ត្រូវបានកែប្រែ ដូច្នេះគាត់អាច “ការពារលាមករបស់គាត់”។

សេចក្តីរាយការណ៍ក៏នៅបានឲ្យដឹងថា “មានរថយន្តជាច្រើននៅក្នុងក្បួន ដូច្នេះមនុស្សមិនអាចដឹងថាតើគាត់នៅក្នុងមួយណា ហើយមានឡានដាច់ដោយឡែកមួយ ដែលដើរតួជាបន្ទប់ទឹករបស់គាត់”។ លើសពីនេះ រថភ្លើងផ្ទាល់ខ្លួនរបស់លោក គីម ជុងអ៊ុន ក៏ដូចជារថយន្តធុនតូច ឬមធ្យមដែលគាត់ធ្វើដំណើរមានបន្ទប់ទឹកពិសេសសម្រាប់តែគាត់ប៉ុណ្ណោះ។ សូម្បីតែយានជំនិះពិសេសដែលបង្កើតឡើងសម្រាប់ផ្លូវចោត ឬព្រិលក៏ដូចគ្នាដែរ!។

អង្គរក្សរបស់លោកត្រូវបានបញ្ជាឱ្យតាមដានបង្គន់ផ្ទាល់ខ្លួន ហើយប្រសិនបើគេរកឃើញថាមានអ្នកណាម្នាក់កំពុងប្រើវា អាចនឹងត្រូវស្លាប់!។

គេក៏បានអះអាងថា គីម ជុងអ៊ុន បានធ្វើការសម្រេចចិត្តនេះ ដោយសារតែគាត់មិនចង់ឱ្យលាមករបស់គាត់ធ្លាក់ទៅក្នុងកន្លែងគួរឲ្យគ្រោះថ្នាក់ ព្រោះវាអាចមានព័ត៌មានអំពីស្ថានភាពសុខភាពរបស់គាត់។

គួរបញ្ជាក់ថា ថ្មីៗនេះក៏មានការពិភាក្សាដ៏ធំមួយដែលផ្សព្វផ្សាយជុំវិញស្ថានភាពសុខភាពរបស់គាត់ចុងក្រោយនេះ ខណៈដែលគាត់បានស្រកទម្ងន់ ២០ គីឡូក្រាម ពីទម្ងន់ដើមរបស់គាត់ដ៏មិននឹកស្មាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×