Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបនៃទីផ្សារទាំងពីររបស់ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) មានចំនួន ៤០៧,៩លានរៀល

សន្ទស្សន៍ ផ.ម.ក មានការធ្លាក់ចុះត្រឹម ០,០១% ប៉ុណ្ណោះមកបិទត្រឹម ៤៦៦,៩៣ ពិន្ទុនៅថ្ងៃច​ន្ទដើម
សប្តាហ៍នេះ។ ភាគហ៊ុន PPSP និង PAS មានការឡើងថ្លៃចំនួន ៣០ និង ២០រៀល នៅថ្លៃ ២.១១០ និង ១៣.៣០០ រៀលក្នុងមួយហ៊ុន។

ភាគហ៊ុន PEPC, PWSA, GTI និង PPAP មានការធ្លាក់ថ្លៃចំនួន ១០,២០,៤០ និង ៤០រៀលរៀងគ្នា ក្នុងមួយភាគហ៊ុន។ រីឯភាគហ៊ុន អេស៊ីលីដា បានរក្សាថ្លៃថេរ ដដែលនៅថ្លៃ ១០.៣២០ រៀលក្នុងមួយហ៊ុន។ ឌីប៊ីឌី នៃផ្សារកំណើនបានឡើងថ្លៃចំនួន ១០រៀល មកបិទនៅថ្លៃ២.៣២០ រៀល ក្នុងមួយហ៊ុនដែលជាថ្លៃខ្ពស់ជាងគេរបស់ខ្លួនក្នុងឆ្នាំនេះផងដែរ។ តម្លៃជួញដូរសរុបនៃទីផ្សារទាំងពីរមានចំនួន ៤០៧,៩លានរៀល៕

×