Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យសមាគមជប៉ុន-កម្ពុជា ជួបរដ្ឋមន្ត្រីក្រសួងធនធានទឹក ដើម្បីបង្ហាញគម្រោងសិក្សា ការបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាំឯកឧត្តម Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ជួបរដ្ឋមន្ត្រីក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហាញគម្រោងសិក្សាការបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត។

ឯកឧត្តម Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនរបស់ជប៉ុន សិក្សារកវិធីបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត ដែលតែងតែគំរាមកំហែងដល់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅព្រឹកថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

ឯកឧត្តម Takahashi Fumaiki បានជម្រាបសម្តេចតេជោថា ក្រុមហ៊ុនរបស់ជប៉ុន សិក្សាបានមួយចំនួនហើយ លើការងារបញ្ចៀសទឹកជំនន់ពីស្ទឹងព្រែកត្នោតនេះ។

ពាក់ព័ន្ធទៅនឹងការការពារទឹកជំនន់ស្ទឹងព្រែកត្នោត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការណែនាំជូនឯកឧត្តម សុខ ចិន្តាសោភា ផងដែរ សូមឱ្យឯកឧត្តម សហការសម្របសម្រួលជាមួយឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម គឺ ឯកឧត្តម លឹម គានហោ និងស្ថាប័នពាក់ព័ន្ធ ដទៃទៀត ក្នុងការអនុញ្ញាតឱ្យប្រតិភូ របស់ ឯកឧត្តម Takahashi Fumaiki ដើម្បីធ្វើបទបង្ហាញ ពាក់ព័ន្ធនឹងករណីនេះផងដែរ

សូមបញ្ជាក់ថា ស្ទឹងព្រែកត្នោត ដែលហួរកាត់ពីជួរភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ កាត់តាមខេត្តកណ្តាល និងរាជធានីភ្នំពេញ តែងបង្កនូវការជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ ស្ទើររៀងរាល់ឆ្នាំ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×