Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មែន​ក៏​អី​! ស្ត្រី​រូប​ស្អាត​រៀបការ​នឹង​បុរស​មុខមាត់​អាក្រក់ ត្រូវ​អតីត​ប្តី​ចោទប្រកាន់​រៀបការ​ប្តី​ថ្មី​នេះ​ដោយសារ​…

spot_img

គូស្នេហ៍​ជនជាតិ​ថៃ​មួយគូ​បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ដោយសារតែ​ខាង​ស្រី​មាន​រូប​សម្រស់​ដ៏​ស្រស់ស្អាត និង​មាន​អាយុ​ទើបតែ​២៣​ឆ្នាំ រីឯ​ខាង​ប្រុស​វិញ ពុំ​ត្រឹម​តែមាន​វ័យ​ស្មើនឹង​ឪពុក​ទេ តែ​ថែមទាំង​មុខមាត់​អាក្រក់​ទៀតផង ដែល​ធ្វើ​ឲ្យ​ប្រុសៗ​នៅក្នុង​ភូមិ​ជាច្រើន​លួច​ច្រណែន​មិន​ស្ទើរ​ទេ ។​

​បន្ទាប់ពី​ព័ត៌មាន​របស់​ពួកគេ ត្រូវបាន​ចុះផ្សាយ​ឡើង​កក្រើក​បណ្តាញ​សង្គម នោះ​មនុស្ស​ជាច្រើន ក៏បានផ្តល់​ពរជ័យ​ដល់​ពួកគេ​ផងដែរ ។ ប៉ុន្តែ អតីត​ស្វាមី​របស់​នាង​ឈ្មោះ Bu Min មិន​សប្បាយចិត្ត​ចំពោះ​រឿងរ៉ាវ​នេះ​ទេ ។ គាត់​បាន​បញ្ចេញ​កំហឹង និង​ធ្វើការ​ចោទប្រកាន់​អតីត​ប្រពន្ធ​នេះ​នាង Bunmee ថា​បាន​ចុះចោល​គាត់​ដោយ​គ្មាន​និយាយ​ពាក្យ​សូម្បី​មួយ​ម៉ាត់​ឡើយ ហើយ​ពួកគេ​ក៏​ឈានដល់​ការ​លែងលះគ្នា ។ ឥឡូវនេះ ប្តី​ថ្មី​របស់​នាង គាត់​គឺជា​បងប្រុស​បង្កើត​ថៅកែ​របស់​នាង ។ ដែល​នេះ បង្ហាញ​យ៉ាងច្បាស់​ថា នាង​រៀបការ​ព្រោះតែ​ដើម្បី​លុយ​ប៉ុណ្ណោះឯង ។​

​ប៉ុន្តែ ជា​ឆ្លើយតប នាង Bunmee បាន​ចោទ​អតីត​ប្តី​រូបនេះ​វិញ​ថា គាត់​គឺជា​អ្នកញៀន​ល្បែង និង​តែង​បង្កជម្លោះ​ធ្វើបាប​នាង និង​កូន​របស់​នាង​ជារឿយៗ ។ ចំណែក ប្តី​ថ្មី​នេះ​វិញ ទោះបី​គាត់​មុខមាត់​អាក្រក់ តែ​គាត់​គោរព​ស្រលាញ់​នាង និង​មើលថែ​កូនស្រី​អាយុ ៧ ឆ្នាំ​របស់​នាង​ដូច​កូនបង្កើត​របស់គាត់​អីចឹង ៕ ចន្ទី​

spot_img
×