សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,០៤% ដោយបានបិទនៅថ្លៃ ៤៦៦,៧៧ពិន្ទុនៅថ្ងៃអង្គារម្សិលមិញ។ ភាគហ៊ុនចំនួនពីរនៃទីផ្សារគោលដែលរួមមាន PSWA និង PAS បានឡើងថ្លៃ ៤០រៀលក្នុងមួយភាគហ៊ុនរៀងៗគ្នា។

ភាគហ៊ុន PPAP, ABC និង PPSP បានធ្លាក់ថ្លៃ ២០, ២០ និង ១០រៀល ដោយបិទនៅថ្លៃ ១៤.៩០០, ១០៣០០, និង ២.១០០រៀល។ ភាគហ៊ុន ហ្ក្រេនធ្វីន និង ផេសថិក នៅរក្សាតម្លៃថេរដដែល។ ភាគហ៊ុនឌីប៊ីឌី (DBDE) នៃទីផ្សារកំណើនក៏បានរក្សាតម្លៃថេរដែរ ដោយបិទថ្លៃរបស់ខ្លួននៅតម្លៃ ២.៣២០រៀល ក្នុងមួយហ៊ុន។ តម្លៃជួញដូរសរុបនៃទីផ្សារទាំងពីរមានចំនួន ១៧១,៩៣លានរៀល៕