Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោត​ចេះ​ធ្វើ​ទៅរួច! ឃើញ​ទូរស័ព្ទ Iphone 13 Promax នារី​ម្នាក់​ភ្លេ​ច អ្នក​រត់​កង់​បី ក្រឡេក​ឆ្វេង​ស្តាំ ញ៉ុក​ក្នុង​ហោប៉ៅ​យក​ទៅបាត់

អ្នករត់ PassApp ម្នាក់ ពិតជាចង់បានគ្មានការអៀនខ្មាសសោះឡើយ ខណៈមកទិញថ្នាំពេទ្យ ឃើញទូរស័ព្ទនារីម្នាក់ភ្លេច ក៏យកញ៉ុកចូលក្នុងហោប៉ៅតែម្តង។ តាមរយៈវីដេអូកាមេរ៉ា បានបង្ហាញហេតុការណ៍នេះបានកើតឡើងនៅផ្ទះ Phamarcy មួយកន្លែង នាវេលាម៉ោង ៨ និង៤៣ នាទី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

នេះបើតាមនារីជាម្ចាស់ទូរស័ព្ទ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ Jing Jing កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហោះវីដេអូយកចេញពីកាមេរ៉ាផ្ទះហ្វាម៉ាស៊ី ដែលចាប់បានខណៈពេលអ្នករត់ PassApp នោះយកទូរស័ព្ទរបស់នាងស្តែងៗ និងស្នើដល់បងប្អូននៅក្នុងបណ្តាញសង្គម ដែលបានជួប ឬស្គាល់អ្នករត់ PassApp រូបនេះ ជួយប្រាប់ផង នាងនឹងជូនសគុណ។

ក្នុងនោះ នាងបានរៀបរាប់យ៉ាងដូច្នេះថា៖ «មានអ្នកណានៅកំពង់សោមស្គាល់ពូ PassApp ហ្នឹងជួយផ្ដល់ដំណឹងឲ្យខ្ញុំផង ខ្ញុំជូនសគុណ ពេលខ្ញុំទៅទិញថ្នាំ ខ្ញុំភ្លេចទូរស័ព្ទ iPhone13promax នៅហ្នឹង​ហើយពេលគាត់មកទិញក្រោយ គាត់ឃើញហើយក៏យករបស់ខ្ញុំទៅ មានអ្នកណាស្គាល់គាត់ក៏ជួបគាត់ជួយប្រាប់គាត់ផង គាត់យកទៅក៏ប្រើមិនបានលក់ក៏មិនបានដែរ ព្រោះជាប់ iCloud តែបើគាត់យកមកឲ្យខ្ញុំវិញ ខ្ញុំនឹងជូនសគុណហើយមិនរករឿងទេ ព្រោះខ្ញុំភ្លេច​អ្នកនៅកំពង់សោមជួយ share ផងឱ្យខ្ញុំឆាប់រកទូរស័ព្ទវិញបាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×