Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា! អាយុ​ទើបតែ ១២ ឆ្នាំ សោះ ត្រូវ​បាន​គេ​ផ្តល់​រហស្ស​នាម​កំពូ​ល​អ្នក Live ព័ត៌មាន ព្រោះ​រាយការណ៍​សឹង​មិន​ដកដង្ហើម

ថ្មីៗនេះ ក្មេងប្រុសម្នាក់មានឈ្មោះ Muhammad Haziq Mohd Asyraf មកពីភូមិ Bukit Selambau, ស្រុក Sungai Petani, រដ្ឋ Kedah បានធ្វើឲ្យអ្នកលេងអុិនធើរណែតចាប់អារម្មណ៍ជាខ្លាំង ចំពោះសកម្មភាពនៃសេចក្តីរាយការណ៍ Live ផ្ទាល់របស់រូបគេ អំពីការរកឃើញពស់មួយក្បាល។

អ្នកនិយមលេងអុិនធើរណិតជា​ច្រើន​ពិតមានការភ្ញាក់ផ្អើល និងក៏ដូចការកោតសរសើរជាខ្លាំង​ជាមួយនឹងការរាយការណ៍ដ៏មិនធម្មតារបស់ក្មេងប្រុសរូបនេះ ដោយនិយាយសឹងអត់ដកដង្ហើម ហើយមហាជនក៏បានបានដាក់ឈ្មោះឲ្យរូបគេ​ថា​ជា “កំពូលអ្នករាយការណ៍របស់ម៉ាឡេស៊ី”។

បន្ទាប់មក ក្មេងប្រុសអាយុ ១២ ឆ្នាំ រូបនេះ ក៏ត្រូវបានបណ្តាញសារព័ត៌មានជាច្រើនបានទាក់ទងដូចជា ASTRO Awani ដែលបានផ្តល់ឱកាសឱ្យរូបគេយកក្បាលមីក្រូហ្វូន ដើម្បីធ្វើការរាយការណ៍ផ្ទាល់ ហើយរូបគេពិតជាអាចធ្វើបាន មិនឲ្យខកចិត្តនោះទេ។

Muhammad Haziq អាចពណ៌នាអំពីទីផ្សារសើមបានយ៉ាងល្អឥតខ្ចោះ ហើយថែមទាំងសម្ភាសប្រតិបត្តិករក្នុងទីផ្សារយ៉ាងរលូនទៀតផង ជាមួយនឹងសាក្សីមួយចំនួន ដែលបានចូលរួមអង្គុយស្តាប់។

លើសពីនេះ ព្រឹត្តិការណ៍ថ្មីៗបំផុតរបស់ Haziq គឺត្រូវបាននាយកដ្ឋានព័ត៌មានម៉ាឡេស៊ី យកទៅធ្វើការផ្សព្វផ្សាយព័ត៌មានអង្គុយនៅក្នុងឡានរបស់ពួកគេ ដើម្បីការប្រកាសអំពីការចាក់វ៉ាក់សាំង ជុំវិញតំបន់ kampung៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@buletintv3 ‘Wartawan Cilik’ | Kanak-kanak lapor kejadian jumpa ular sawa ala-ala wartawan. #BuletinUtama #BuletinTV3 #trendingnewsmalaysia #BeritaDiTikTok ♬ original sound – BuletinTV3
@buletintv3 Besar bakat adik Haziq! Selepas viral sebagai ‘wartawan cilik’, kini jadi ‘announcer’ pula. #MuhammadHaziq #trendingnewsmalaysia ♬ original sound – BuletinTV3
×