វីដេអូនៃទិដ្ឋភាពសម្តែងកាត់សក់ ក្នុងកម្មពិធីមង្គលការមួយ ឃើញថាបានទទួលរងការរិះគន់យ៉ាងចាស់ៗដៃតែម្តង ទៅលើតួកំប្លែងស្រីរូបស្រស់ម្នាក់ ដែលបានសម្តែងដ៏សមរម្យផ្ទុយពីប្រពៃណីខ្មែរ ជាពិសេសត្រង់ឈុតឡើងទៅអង្គុយលើភ្លៅអ្នកកំដរខាងប្រុស ដែលបញ្ចេញក្នុងលក្ខណៈអាសអាភាសគ្មានសីលធម៌ មិនអាចទទួលយកបានឡើយ។
តែយ៉ាងណាមិញ វីដេអូដែលមហាជនមិនពេញចិត្តនេះ គេក៏មិនដឹងថាត្រូវបានថតនៅពេលណា និងនៅទីកន្លែងណានោះទេ។ ប៉ុន្តែ ក្នុងវីដេអូបានបង្ហាញអ្នកសម្តែងស្រី បានឡើងទៅអង្គុយលើភ្លៅអ្នកកំដរខាងប្រុស និងលើកជើងហាក់គងពីលើដ៏មិនសមរម្យ ហើយបន្ទាប់មក ក៏បានបង្គាប់ឲ្យអ្នកកំដរច្របាច់ជើង និងនិយាយលោលេងជួយរឹតទ្រូងជាដើម ដែលធ្វើឲ្យអ្នកកំដរក្មេងៗទាំងបីនាក់អៀនឡើងស្លេកមុខគ្រប់ៗគ្នាតែម្តង ខណៈអ្នកទស្សនាវិញស្រៀវស្រើបព្រឺរោមផតពោះជំនួស។
បើទោះជាការសម្តែងលេងសើចយ៉ាងណា តែសម្រាប់ភ្នែកមហាជនភាគច្រើន គឺវាហាក់មិនសមរម្យនោះទេ។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមជាច្រើនបានរិះគន់បែបៗនេះថា៖ «ធ្វើរបៀបនេះវាប៉ះពាល់ធ្ងន់ធ្ងរណាស់ណាមីនាង ខុសពីប្រពៃណីខ្មែរហើយ, របៀបរកលុយសម័យកាន់ទំនេីបមនុស្សកាន់តែឆ្គួត,ឈ្មោលមិនអីទេ យ៉ាប់មីញី ដល់គេខូចបន្ទោសតែអាឈ្មោល,…»។ តែទោះយ៉ាងណា សម្រាប់មនុស្សមួយចំនួនតូច ពុំបានចាប់កំហុសអ្វីនោះទេ ដោយបានលើកឡើងជាការប្រៀបធៀបបែបនេះថា៖ «ច្របាច់ជើងសោះខូចប្រពៃណីដែរ!? មើលអាយ៉ៃ ព្រហ្មម៉ាញ និងយាយយ៉យផង ពាក្យសំដីគាត់សាហាវៗណាស់ (កំប្លែង)»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









