ថ្មីៗនេះ វីដេអូនៃសកម្មភាពកាត់សក់ក្នុងពិធីមង្គលការមួយ ឃើញថាបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភាគច្រើន ផ្ទុះការរិះគន់យ៉ាងចាស់ៗដៃតែម្តង ព្រោះតែមិនពេញចិត្តទៅនឹងអាកប្បកិរិយារបស់អ្នកកំប្លែងស្រីរូបស្រស់ម្នាក់ ដែលបានសម្តែងមើលទៅពិតជាសមរម្យ ដោយឡើងទៅអង្គុយលើភ្លៅអ្នកកំដើរ ហើយលើកជើងសណ្តូកពីលើឲ្យច្របាច់ និងប្រើប្រាស់ពាក្យសម្តីលេងសើចលក្ខណៈគួរឲ្យស្រៀវស្រើបតែម្តង។
តែទោះយ៉ាងណា ក្រោយពីវីដេអូនេះបានល្បីខ្លាំង គេក៏បានឃើញសម៉ីខ្លួនខាងស្រីជាអ្នកកំប្លែងកាត់សក់រូបនេះ បានចូលទៅខមិនក្នុងផេក ដែលបានបង្ហោះវីដេអូពីសកម្មភាពសម្តែងរបស់នាង ទៅកាន់អ្នករិះគន់ទាំងប្រុសទាំងស្រីមួយចំនួនដែលបានហៅ «ស្រីធនអី» ថា៖ ធនខ្ញុំម៉េច ពួកអាថោក, ខ្ញុំលេងតែពេលលេងទេ កាត់សក់ចប់ ខ្ញុំមិនបែបហ្នឹងទេ, មុននិយាយគេធ្វើខ្លួនឯងអោយល្អជាងគេសិនទៅ ស្រីល្អណាដើរទើសគេចឹង, យើងអត់ល្បីធ្វើអ្វីក៏ខុសដែរបង!។
បន្ទាប់មក នារីអ្នកសម្តែងរូបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ğîį Vâññ បានបង្ហោះសារព្រមានផេកដែលផុសវីដេអូពីការសម្តែងរបស់នាង ហើយថែមទាំងបានរិះគន់ទៀត ដោយនាងបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ម្ចាស់ផេកជិតបានជួបខ្ញុំហើយ អគុណដែលធ្វើអោយគេស្គាល់ខ្ញុំច្រើន ចង់បានលុយមែន ចាំខ្ញុំថែមអោយក្រែងលុយដែលរកបានដោយសារគេហ្នឹងចាយមិនគ្រប់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





















