ការអនុវត្តអ្វីមួយរាល់ថ្ងៃ នឹងធ្វើឲ្យយើងពូកែ និងជំនាញលើរឿងទាំងនេះ ដូចជាបុរសម្នាក់នេះជាដើម ទំនងគាត់ធ្វើការខាងដឹកជញ្ជូនផ្លែឪឡឹកនេះរាប់ឆ្នាំហើយ ទើបបានមានភាពស្ទាត់ជំនាញយ៉ាងនេះ។
បើមើលតាមវីដេអូ គាត់អាចប្រើកែងដៃទាំងសងខាងរបស់គាត់ ទប់ និងសម្រាលទម្ងន់ផ្លែឪឡឹក ដែលបោះមកពីលើឡានបានយ៉ាងស្រួល។
ទំហំផ្លែឪឡឹកប៉ុណ្ណឹងអី មានទម្ងន់មិនក្រោម ៤ ឬ ៥គីឡូ នោះទេ ប៉ុន្តែបុរសម្នាក់នេះ ធ្វើហាក់ដូចជា ទប់របស់ស្រាលអញ្ជឹង។ ចង់ដឹងគាត់ មានជំនាញយ៉ាងណា សូមមើលវីដេអូទាំងអស់គ្នាលេង៕ សុភ័ក្ត្រ