នារីជាយុវវ័យម្នាក់ ព្រោះតែខូចចិត្តសង្សារនៅខេត្ត មិនដែលជួបមុខផ្ទាល់ ធុនទ្រាន់ថាខ្លួនតែងតែទូរស័ព្ទរំខាន រកដេកពួនមិនបាន ហើយត្រូវសង្សារប្លុកលេខទៀត ក៏បានសម្រេចចិត្តមកកាន់ស្ពានជ្រោយចង្វា ដើម្បីបញ្ជាក់ចិត្តស្មោះ កៅឆាយដើមខែកុម្ភៈមុនគេតែម្តង។ ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងកាលពីវេលាអំឡុងម៉ោង ៨ យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។
នារីរូបនេះដែលមានឈ្មោះ ជ្រែង ហៅ ឈឹម អាយុ ២៥ ឆ្នាំ បានរៀបរាប់ប្រាប់ឲ្យដឹងថា នាងបានស្គាល់បុរសម្នាក់ឈ្មោះ វី ជាអ្នកខេត្តកំពត តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ៣ ខែ មកហើយ និងតែងផ្ញើលុយឲ្យចាយមួយអាទិត្យ ៤-៥ ម៉ឺន ជាកំហិត ជារៀងរាល់ខែ និងពេលខ្លះរហូតដល់ ៨ ម៉ឺន ឯណោះ។ ប៉ុន្តែ មិនដឹងជាយ៉ាងម៉េច ស្រាប់តែមួយរយៈចុងក្រោយនេះ បង វី ប្រែចិត្តបែរជាធុនទ្រាន់នៅពេលរូបនាងខលទៅ និងទីបំផុត ក៏បានប្លុកលេខរបស់នាងតែម្តង។
នាង ឈឹម ក៏បានប្រាប់ថា នាងមកកាន់ស្ពាយជ្រោយចង្វានេះ គឺអត់ចង់ធ្វើអ្វីទេ តែចង់បញ្ជាក់ចិត្តស្មោះរបស់នាង និងចង់ឲ្យក្រុមអ្នកសារព័ត៌មាន Live វីដេអូ ដើម្បីឲ្យបង វី នៅកំពត បានដឹងផង។
ដោយឡែក អ្នកលេងហ្វេសប៊ុក ក្រោយពីបានឃើញមុខអ្នកលោត ក៏បានខមិនកប់ៗថា៖ «គាំងអស់ ធម្មជាតិព្រៃព្រឹក្សា, មុនលោតទឹកសុំសួរមួយ ធ្មេញខាងលើបាត់ទៅណា? មុខនេះជក់ថ្នាំសុទ្ធហ្មង, មីហ្នឹងវាធ្វេីមេីលតែលោតថ្ងៃហ្នឹងកេីតស្អែក ម៉ាមីចោគេមិន…., អត់ទាន់ជួបគ្នាផងចង់ងាប់ហើយ បងៗសារព័ត៌មានម៉េចក៏មិនរុញវាទម្លាក់ហ្មងទៅ បើវាចង់ងាប់…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




