Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចគ្រាន់តែយកបណ្ណបើកបរ ដាក់ចូលទៅក្នុងម៉ាស៊ីនស្កេន នឹងចេញលទ្ធផលដកពិន្ទុ និងតម្លៃដែលត្រូវផាកពិន័យ ជិតដាក់ឱ្យដំណើរការជាផ្លូវការហើយ

spot_img

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គស្នងការនគបាល បានធ្វើ App មួយទាក់ទិនទៅនឹងការដកពិន្ទុទៅលើអ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរដែលល្មើសនឹងច្បាប់ចរាចរណ៍, កម្មវិធីថ្មីនេះ ហៅថា កម្មវិធីកាត់ពិន្ទុ ដោយបញ្ចូលគម្រោងណែនាំ និងទិន្នន័យផ្សេងៗដាក់ទៅក្នុង App សម្រាប់ឲ្យអ្នកបើកបរចូលទៅមើលទិន្នន័យផ្សេងៗ ជាពិសេស ការកាត់ពិន្ទុលើបណ្ណបើកបររបស់ពួកគេនៅពេលដែលពួកគេធ្វើខុសច្បាប់ចរាចរណ៍ ឬខុសផ្នែកណាមួយនៃការបើកបរ។

បើតាម លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្មវិធីកាត់ពិន្ទុលើបណ្ណបើកបររបស់អ្នកបើកបរខុសច្បាប់ចរាចរណ៍នេះ បានធ្វើរួចរាល់ ហើយ ជាប្រព័ន្ធឌីជីថលតាមរយៈម៉ាស៊ីនស្កេន គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការឆាប់ៗខាងមុខនេះ ប៉ុន្តែមុននឹងដាក់ឲ្យដំណើរការជាផ្លូវការនោះ ក្រសួងសម្រេចដាក់ឱ្យដំណើរការសាកល្បងមួយរយៈពេលខ្លីសិន។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានពន្យល់អំពីកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរនេះថា នៅពេលមានអ្នកល្មើសច្បាប់ចរាចរណ៍ មន្ត្រីនគរបាលចរាចរណ៍ នឹងចាប់ ហើយនឹងពិនិត្យលើបណ្ណបើកបរ, បន្ទាប់មកគ្រាន់តែយកបណ្ណបើកបរដាក់ចូលម៉ាស៊ីនស្កែនភ្លាម នឹងចេញព័ត៌មានទាំងអស់ ទាក់ទងបណ្ណបើកបរ ហើយបើមន្ត្រីនគរបាលមើលឃើញមានកំហុសណាខ្លះ គ្រាន់តែចុចនៅលើម៉ាស៊ីន វានឹងចេញលទ្ធផលពិន្ទុដោយស្វ័យប្រវត្តិតែម្តង។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងចេញតម្លៃនៃការផាកពិន័យទៀតផង។

ដូច្នេះទេ នៅពេលដែលបណ្ណបើកបររបស់អ្នកល្មើសច្បាប់អស់ពិន្ទុទាំង១២ហើយ ម៉ាស៊ីននឹងលោតពណ៌ក្រហម បញ្ជាក់ថា អស់ពិន្ទុហើយ ដែលទាមទារឱ្យអ្នកកាន់បណ្ណបើកបរនោះ ត្រូវតែប្រឡងយកបណ្ណបើកបរឡើងវិញ។

កម្មវិធីកាត់ពិន្ទុលើបណ្ណបើកបររបស់អ្នកប្រព្រឹត្តខុសច្បាប់ចរាចរណ៍នេះ ជាប្រព័ន្ធឌីជីថល ត្រូវបានអ្នកជំនាញចរាចរណ៍បញ្ចូលកម្មវិធីទៅក្នុងម៉ាស៊ីនស្កេន, ត្រូវបាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលប ញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាល និងប្រគល់មួកសុវត្ថិភាពជាងមួយពាន់មួក ជូនមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធ្វើដំណើរដោយម៉ូតូ។ លោកទេសរដ្ឋមន្ត្រី បង្ហាញថា យើងសាកល្បងកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរនេះមួយរយៈពេលខ្លីសិន ដោយទិញម៉ាស៊ីនស្កេន ៥០គ្រឿងសិន ដើម្បីសាកល្បង ហើយបើដំណើរការល្អ យើងនឹងទិញ ២៥០គ្រឿងទៀត ដើម្បីផ្តល់ជូនដល់អគ្គស្នងការនគរបាល ចាប់ផ្ដើមអនុវត្តជាផ្លូវការ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×