Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនចំណាកស្រុក ១២នាក់នាក់ កកស្លា.ប់ នៅតាមព្រំដែនតួកគី និងក្រិក

រដ្ឋធានីអាថែន ៖ ជនចំណាក់ស្រុកចំនួន១២នាក់ ក្នុងចំណោម២២នាក់ បានបាត់បង់ជីវិត នៅក្នុងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំងបំផុត នៅក្នុងប្រទេសតួកគី ជាប់ព្រំដែនជាមួយនឹងប្រទេសក្រិក ហើយប្រទេសទាំង២នេះ ស្ដីបន្ទោសគ្នាទៅវិញទៅមក ជុំវិញសោកនាដកម្មនេះ។

សារព័ត៌មាន Middle East Eye បានចេញផ្សាយ កាលពីរាត្រី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ថា តួកគី កាលពីថ្ងៃពុធ ទី២ ខែកុម្ភៈ បានស្តីបន្ទោសដល់ទីក្រុងអាថែន ចំពោះការស្លា.ប់របស់ជនចំណាកស្រុក ចំនួន១២នាក់ ក្នុងចំណោម២២នាក់ ក្រោយពេលឆ្មាំព្រំដែនរបស់ប្រទេសក្រិក បានដោះសម្លៀកបំពាក់និង ស្បែកជើងរបស់ពួកគេ ដោយទុកឱ្យពួកគេត្រជាក់ រហូតដល់បាត់បង់ជីវិត។

ជាការឆ្លើយតបវិញនោះ ប្រទេសក្រិកបានច្រានចោល ចំពោះការចោទប្រកាន់ ពីប្រទេសតួកគី។ ប្រទេសនៅក្នុងតំបន់សមុទ្រមេឌីទែររ៉ាណេ ទាំងពីរនេះ តែងតែប៉ះទង្គិចគ្នា ជាញឹកញាប់ ជុំវិញជោគវាសនា នៃជនចំណាកស្រុក ឆ្លងកាត់ព្រំដែនគោក និង ព្រំដែនសមុទ្ររួមគ្នារបស់ពួកគេ។

មន្ត្រីតួកគី បានបញ្ជាក់ថា សាកសពរបស់ជនចំណាកស្រុក ចំនួន៩នាក់ បានរកឃើញ កាលពីព្រឹក ថ្ងៃពុធ ទី២ ខែកុម្ភៈ។ ករណីនេះ បានជំរុញឱ្យអាជ្ញាធរតួកគី បន្ដរុករកជនរងគ្រោះផ្សេងទៀត រហូតឈានដល់ការរកឃើញសាកសព ចំនួនពីរនាក់បន្ថែមទៀត។ ក្រោយមក អាជ្ញាធរ ក៏បានរកឃើញមនុស្សម្នាក់ទៀត ហើយបានស្លា.ប់ ខណៈបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។

លោក Suleyman Soylu រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃតួកគី បានចោទប្រកាន់ទៅលើឆ្មាំការពារព្រំដែនរបស់ក្រិក អំពីការដោះសម្លៀកបំពាក់ និងស្បែកជើងរបស់ជនចំណាកស្រុកទាំងនោះ ខណៈពេលមកដល់ព្រំដែន មុនពេលអនុញ្ញាតឲ្យពួកគេ វិលត្រលប់មកវិញ នៅក្នុងអាកាសធាតុដ៏ត្រជាក់ខ្លាំងបំផុត។

លោក Notis Mitarachi រដ្ឋមន្រ្ដីក្រសួងអន្ដោប្រវេសន៍ក្រិក បានបញ្ជាក់ថា ការស្លា.ប់របស់ជនចំណាកស្រុកទាំងនេះ ក្លាយជាសោកនាដកម្មមួយ ប៉ុន្តែ «ការពិតនៅពីក្រោយឧបទ្ទវហេតុនេះ គឺមិនដូចអ្វីដែលឃោសនា ខុសពីការពិត ត្រូវបានលើកឡើង ដោយសមភាគីរបស់ខ្ញុំនោះឡើយ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×