Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបនៃទីផ្សារទាំងពីរមានចំនួន ២៧៧.១៥លានរៀលកាលថ្ងៃពុធម្សិលមិញនេះ

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះត្រឹមតែ ០,០១% មកបិទត្រឹម ៤៦៦,៧១ពិន្ទុ នៅថ្ងៃនេះ។ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) នៃទីផ្សារគោល បានឡើងថ្លៃ ២០រៀល ក្នុងមួយហ៊ុន មកបិទនៅថ្លៃ ១៤.៩៦០រៀលក្នុងមួយភាគហ៊ុន។

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) គឺជាភាគហ៊ុនតែមួយគត់ ដែលធ្លាក់ថ្លៃនៅថ្ងៃនេះចំនួន ២០រៀល។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) អេស៊ីលីដា (ABC) និងផេសថិក (PEPC) បានរក្សាតម្លៃថេររបស់ខ្លួនដដែល។

ភាគហ៊ុនឌីប៊ីឌី (DBDE) នៃទីផ្សារកំណើនមានកំណើន ១០រៀល បន្ថែមទៀត ខ្ពស់ប្រចាំឆ្នាំរបស់ខ្លួនម្តងទៀតនៅថ្លៃ ២.៣៣០ រៀលក្នុងមួយហ៊ុន។ តម្លៃជួញដូរសរុបនៃទីផ្សារទាំងពីរមានចំនួន ២៧៧.១៥លានរៀល៕

×