អ្នករស់នៅតំបន់ជនបទស្រុកស្រែចំការ នឹងប្រាកដយល់ច្បាស់ ពីការចិញ្ចឹមសត្វគោជាលក្ខណៈគ្រួសារ។ ហើយពិតណាស់ សត្វគោគឺពុំបង្កភាពកខ្វក់គគ្រិចគួរឲ្យស្អប់ខ្ពើមនោះទេ។ ជាក់ស្តែង បើនិយាយពីលាមករបស់វាវិញ ក៏មិនធុំក្លិនស្អុយ ដូចសត្វចិញ្ចឹមដទៃ ធ្វើឲ្យមនុស្សពិបាកទ្រាំឡើយ ព្រោះចំណីរបស់គោ គឺគ្មានអ្វីក្រៅពីស្មៅ។ តែទោះយ៉ាងណា ប្រសិនផ្ទះមានភក់ជ្រាំ ហើយរក្សាទុកលាមកគោបែកវ៉ល់រ៉ាំរ៉ៃ ក៏អាចបង្កជាក្លិនប៉ះពាល់ដល់ផ្ទះអ្នកជិតខាងផងដែរ។ ប៉ុន្តែ បើយើងកើបបោសសំអាត យកលាមកគោដាក់ក្នុងរណ្តៅត្រឹមត្រូវ នោះវាពុំបង្កជាបញ្ហានោះទេ ពោលគឺលាមកគោពុំធំុំក្លិនស្អុយដូចលាមកមាន់ ទា ជ្រូក ឡើយ។
តែដោយឡែក ថ្មីៗនេះ មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ខណៈគ្រួសារ២ផ្ទះទល់មុខគ្នា បានឈ្លោះប្រកែកគ្នាឡើងបែកផ្សែងតែម្តង ដោយផ្ទះមួយខាងមុខ បានមកឈ្លោះផ្ទះចិញ្ចឹមគោ៤-៥ក្បាល ដោយសារលាមកគោបានជះក្លិនស្អុយមកលើផ្ទះរបស់ពួកគាត់ ដែលមិនអាចទ្រាំបាន។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមដែលជាអ្នកធ្លាប់ចិញ្ចឹមគោ បានក៏បានព្រលះទៅកាន់យាយតានោះបែបនេះថា «យីសចាអុយអាចថ៍គោ ទើបជួបលោកព្រះ, ឆ្កួតទាំងពីរនាក់តាយាយហ្មង ផ្ទះខណ្ឌគ្នាម៉ាមេឃម៉ាដី ស្អុយអាម៌គោ!, មនុស្សច្រណែនឈ្នានីសគ្នាទេដឹង! កាលពីដើមស្ទូងស្រូវ ជាមួយអាចម៍គោក្របី មិនដែលឮអ្នកណាថាស្អុយអីផង មានអ្នកខ្លះមកសុំអាចម៍គោក្របីក៏មានដែរ, រឿងគោ មិនដែលអ្នកណាធ្វើបង្គន់ឲ្យគោជុះទេ កុំឱ្យតែហូរទៅផ្ទះគាត់ ទើបយើងខុស, អាចម៍គោសោះ! ថាអាចម៍ជ្រូកទៅ ទើបបានសមវាស្អុយដាក់ ហួស៨០ហ្មង! »។
តែទោះយ៉ាងណា រឿងដ៏ហួសចិត្តនេះ គឺមានតែម្ចាស់គោចេញមុខបកស្រាយបន្ថែមទេ ថាតើមកពីមូលហេតុអ្វី ទើបតាយាយនោះថាស្អុយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




