Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់! ថៅកែ​ហៅ​ទៅ​យក​អាំង​ប៉ាវ ជិះ​ម៉ូតូ​ដល់​ពាក់កណ្តាល​ផ្លូវ ក៏​ស្រាប់​តែ​រឿង​ដ៏​អាក្រក់​ ប៊ិះ​អស់​ជីវិត…

មិនថាអ្នកប្រយ័ត្នយ៉ាងណា ក៏អ្វីនៅតែអាចកើតឡើងនៅលើផ្លូវបានគ្រប់ពេល។ ជាក់ស្តែង ថ្មីៗនេះ ស្រ្តីម្នាក់នៅក្នុងប្រទេសថៃ បានចែករំលែកបទពិសោធន៍របស់នាងស្ទើរបាត់បង់ជីវិត ខណៈកំពុងបើកម៉ូតូដូចសព្វមួយដង ស្រាប់តែខ្សែដ៏អាថ៌កំបាំងមិនដឹងមកពីណា បានទាក់រុំ.ក និងកាត់សសៃពួរម្រាមដៃរបស់នាងអស់ចំនួន២។

ស្រ្តីរងគ្រោះដែលមានឈ្មោះ Wasana Konkrue អាយុ ២៨ ឆ្នាំ មកពីខេត្តប៊ូរីរ៉ាម បានចែកលែកករណីនេះនៅលើផេក Jang Kaow Khu Mueang កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ជាភាសាថៃឲ្យដឹងថា នាងធ្វើការរោងចក្រឥដ្ឋ ក្នុងខេត្ត។ នៅថ្ងៃកើតហេតុ វេលាម៉ោង ៥ ព្រឹក ថៅកែរបស់នាងបានហៅឲ្យទៅយករបស់របរខ្លះ សម្រាប់ចូលឆ្នាំចិន។ បន្ទាប់មក នាងបានជិះម៉ូតូចាកចេញពីផ្ទះតាមផ្លូវ Khu Mueang-Puthaisong ដែលជាផ្លូវធំមាន៤គន្លង។ ប៉ុន្តែ ពេលនាងកំពុងបើកម៉ូតូ ក៏ស្រាប់តែមានខ្សែមួយដែលនាងជឿថាខ្សែនីឡុង បានរុំជុំកវិញនាង និងរឹតកាន់តែតឹងទៅៗ។ នៅពេលនោះ នាងពិតជាពិបាកដកដង្ហើម ហើយព្យាយាមទាញខ្សែចេញពីករបស់នាង។

Wasana បានយកដៃឆ្វេង ទាញខ្សែ ខណៈដៃស្តាំគ្រប់គ្រងបន្ធូរល្បឿនម៉ូតូ ដើម្បីឈប់។ នាងឈឺចុកចាប់ទាំងនៅលើ.ក និងម្រាមដៃ ហើយនាងគិតថា នាងនឹងស្លាប់។

តែទោះយ៉ាងណា ពិតជាសំណាង ដោយករណីនេះពុំបណ្តាលឲ្យនាងបាត់បង់ជីវិត ហើយនាងព្យាយាមរក្សាភាពស្ងប់ស្ងាត់ គ្រប់គ្រងជិះម៉ូតូទៅរកប្តីរបស់នាង ដែលបាននាំយកនាងទៅព្យាបាលរបួសភ្លាមៗ។ Wasana មានរបួសជម្រៅ​ប្រហែល​១​សង់ទីម៉ែត្រនៅ​ក និងសរសៃ​ពួរម្រាមដៃ​២ ​រងរបួស។ បុរសជា​ប្តីបានរាយការណ៍ទៅ​នគរបាលខេត្ត​ឃួ​មឿង។ បន្ទាប់មក ប៉ូលិសបានចុះ​ទៅ​ពិនិត្យផ្លូវនោះ ប៉ុន្តែ​រកមិនឃើញខ្សែនោះនៅកន្លែងណា​ទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×