Tuesday, May 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​មែន! កូនកំលោះ​កូនក្រមុំ២គូ រៀបការ​រួមគ្នា​ក្នុង​ថ្ងៃ​តែ​មួយ តែ​ភ្ញាក់ផ្អើល ពេល​ដឹង​ថា​កូនក្រមុំ….

spot_img

ថ្មីៗនេះ នៅលើបណ្តាញសង្គម ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមង្គលការដ៏ប្លែកមួយនៅក្នុងខេត្តកំពង់ធំ ដោយកូនក្រមុំជាបងប្អូនភ្លោះ២នាក់ បានសម្រេចចិត្តយកស្វាមីរៀបការចូលរោងក្នុងថ្ងៃតែមួយ ធ្វើឲ្យភ្ញៀវមកចូលរួមភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្តង។

ពិតណាស់ ពិធីមង្គលកូនក្រមុំភ្លោះដ៏ប្លែក២គូនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅគេហដ្ឋានខាងស្រី ស្ថិតក្នុងភូមិពោន ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃព្រហស្បត៍នេះ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ឲ្យដឹងថា គូស្វាមីភរិយាទី១ កូនកំលោះមានឈ្មោះ គៀន នឿង ជាគូនឹងកូនក្រមុំភ្លោះឈ្មោះ យុិន ណា និងគូស្វាមីភរិយាទី២-កូនកំលោះមានឈ្មោះ ប៉ូច ស៊ីណូ ត្រូវជាគូនឹងកូនក្រមុំភ្លោះឈ្មោះ យុិន នី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×