វីដេអូល្បីមួយ ដែលបង្ហាញនារីជាសិស្សស្រីម្នាក់ អង្គុយក្នុងម៉ោងសិក្សា ឆ្លៀតទាញកំប៉ុងស្រាបៀរផឹក ជាពិសេសក្នុងកាបូបផ្ទុកសុទ្ធតែ ABC ទាំងក្នុងចំណោមនោះ ក៏មានព្រះសង្ឃផងដែរ បានបង្កការរិះគន់ ជេរកប់ៗមាត់តែម្តង ពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គម។
តាមរយៈវីដេអូ គេបានឃើញសិស្សស្រីរូបនេះ បានឱនយកសំបកកំប៉ុង ABA ពីក្រោមតុ រួចលើកកែវជ័រទឹកពណ៌ខ្មៅ ប៉ឺតទុយោផឹកក្លែមប្រហិតយ៉ាងរំភើយ ខណៈគ្រូកំពុងពន្យល់។ ហើយបន្ទាប់មក មិត្តភក្តិរបស់នាង ក៏បង្ហាញកំប៉ុង ABC ចំនួន៣កំប៉ុងទៀត នៅក្នុងកាបូបផងដែរ ដែលចង់បញ្ជាក់ថាពិតជាមិនធម្មតានោះទេ។
បើទោះនេះជាសកម្មភាពលេងសើច គ្រាន់តែជាការសម្តែងព្រោះចង់ល្បី ឬយ៉ាងណា តែទង្វើថតបង្ហាញពីការផឹកស្រានៅក្នុងថ្នាក់រៀនដ៏មិនទំនងអាក្រក់មើលបែបនេះ ជាពិសេសខ្លួនជាស្រីទៀត បានធ្វើឲ្យមហាជនដាក់ឲ្យធ្ងន់ៗថា៖ កូនខ្ញុំអីលត់ហែងទាល់តែមិនហ៊ានមើលមុខម៉ែ, បើមិនឱ្យតម្លៃខ្លួនឯង តែគួរឱ្យតម្លៃកន្លែងរៀនសូត្រផង ហើយជាពិសេសឃើញមានព្រះសង្ឃនៅក្បែរៗនោះទៀត…! ខ្លួនប្រុសមធ្យមងំត្រង់ខ្លួនជាស្រីហ្មង!, ខ្លួនជាស្រីសោះធ្វើចឹងទៅកើតគ្មានកេរ្តិ៍ខ្មាសមែន, បើទោះមើលទៅក្នុងកែវ អាចជាកូកា តែទង្វើរលើកកំប៉ុងស្រាបែបនេះ វាបានបំផ្លាញកិត្តិយសកេរ្តិ៍ឈ្មោះ និងតម្លៃនាងបាត់ទៅហើយ, គេចង់អួតថាមួយថ្នាក់ហ្នឹងមានតែគេដែលមានលុយទិញអីហូបក្នុងថ្នាក់.អត់ដឹងថាខ្លួនឯងហ្នឹងកំពុងធ្វើអោយថោក និងអន់ចរិកខ្លាំងណាស់នាង,…។
តែយ៉ាងមិញ ក្រោយវីដេអូនៃសកម្មភាពដ៏មិនសមរម្យនេះរងព្យុះរិះគន់ខ្លាំង គេក៏បានឃើញគណនីមួយឈ្មោះ Eii Sreylin ដែលទំនងជាអ្នកស្គាល់ បានចូលខមិនបញ្ជាក់ថា វីដេអូកូនហ្នឹងល្បីតាំងពី ៣-៤ ឆ្នាំ មុនម្ល៉េះ កាលហ្នឹងគេទិញកូកាផឹក តែកាបូបមកពីការមានប៊ីយែ ចេះតែថតលេងទៅ ប៉ុន្តែ មនុស្សខ្លះចង់ល្បីយកវីដេអូគេយកទៅផុស។ គណនីខាងលើនៅបានបន្តបែបនេះថា ចាំមើលអស្ចារ្យដល់កំរិតណា យកវីដេអូគេផឹកកូការ3»4ឆ្នាំយកទៅផុស ហ្នឹងជួញរឿងដាក់ខ្លួនចូលចិត្តតែទើសគេ៕ រក្សាសិទ្ធិដោយ៖ លឹមហុង








