Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះ ០,០៧% មកបិទត្រឹម ៤៦៦,៣៨ ពិន្ទុ

ភាគហ៊ុនចំនួន ៣ នៅលើទីផ្សារគោលនៃផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃម្សិលមិញបានធ្លាក់ចុះ ដោយបានទាញសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ឲ្យធ្លាក់ចុះ ០,០៧% មកបិទត្រឹម ៤៦៦,៣៨ ពិន្ទុ។

ភាគហ៊ុនទាំង៣នោះ រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងផេសថិក ដែលបានធ្លាក់ចុះ ៤០, ៤០ និង ១០ រៀលរៀងគ្នា។ ឌីប៊ីឌី នៅលើទីផ្សារកំណើនក៏បានបង្ហាញការធ្លាក់ចុះ ១០រៀលផងដែរ។ តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរមានចំនួន ៣២០,៨១លានរៀល៕

×