សត្វខ្លាវ័យជំទង់ដ៏ចម្លែក២ក្បាល ដែលមានរោមដ៏កម្រ «ពណ៌ត្នោត» ខុសពីសត្វខ្លាទូទៅ បានបង្ហាញខ្លួន និងត្រូវបានថតដោយអ្នកថតរូបម្នាក់ នៅក្នុងប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ។
អ្នកថតរូបឈ្មោះ Satya Swagat អាយុ ២៣ ឆ្នាំ បានឲ្យដឹងថា គាត់ទើបតែបានថតរូបសត្វខ្លា “ខ្មៅ” ពីរក្បាលនៅក្នុងឧទ្យានជាតិ Nandankanan រដ្ឋ Odisha ប្រទេសឥណ្ឌា។ លោកបញ្ជាក់ថា ខ្លាទាំងពីរនេះរោមរបស់ពួកវាមានឆ្នូតពណ៌ខ្មៅលេចឡើងនៅលើដងខ្លួនដែលក្រាស់ជាងធម្មតា។
អ្នកជំនាញនិយាយថា បាតុភូតសត្វខ្លាមានរោមឆ្នូតពណ៌ខ្មៅច្រើនជាងធម្មតា គឺដោយសារតែការផ្លាស់ប្តូរហ្សែន។ អ្នកស្រាវជ្រាវនៅប្រទេសឥណ្ឌា ប៉ាន់ស្មានថា មានខ្លាខ្មៅតែ ៧ ទៅ ៨ ក្បាលប៉ុណ្ណោះ ដែលរស់នៅក្នុងរដ្ឋ Odisha។
គួរបញ្ជាក់ថា ខ្លា “ខ្មៅ” នៅក្នុងប្រទេសឥណ្ឌា ត្រូវបានរកឃើញដំបូង នៅក្នុងរដ្ឋ Odisha៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




