កាសែត Naewna បាននិយាយថា ពិធីបុណ្យចូលឆ្នាំចិនដ៏ធំមួយ បានកំពុងប្រព្រឹត្តទៅនៅទីបញ្ចុះសពមួយក្នុងខេត្ត Phichit កាលពីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ជាមួយនឹងខ្សែភាពយន្តចំនួន៣ ត្រូវបានចាក់បញ្ចាំងសម្រាប់ខ្មោច ៣៣០ នាក់ ដែលត្រូវបានកប់នៅទីនោះ រីករាយទស្សនាកម្សាន្ត។
មូលនិធិ Phichit Samakkhi បានជួលក្រុមការងារពីក្រុមហ៊ុន Boon Cherd Film ដើម្បីដាក់បញ្ចាំងភាពយន្តខ្នាតធំ និងនាំយកនូវម៉ាស៊ីនបញ្ចាំងភាពយន្តចិនចំនួនពីរ និងរឿងភាគថៃមួយ សម្រាប់ខ្មោចកម្សាន្ត។
ការបញ្ចាំងភាពយន្តបានចាប់ផ្តើមនៅម៉ោង ៦ និង ៣០ នាទីល្ងាច បន្ទាប់ពីការបាញ់កាំជ្រួចត្រូវបានគេបញ្ចប់ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។ អ្នកស្រុកក្នុងខេត្តនេះត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីជាមួយខ្មោច ប្រសិនបើពួកគេចង់។
លោក Anusit Limsiriwong អនុប្រធានមូលនិធិ Phichit Samakkhi ផ្នែកទីបញ្ចុះសព បាននិយាយថា នេះជាឆ្នាំទី៥៧ហើយ ដែលមូលនិធិរួមជាមួយនឹងជនជាតិថៃដើមកំណើតចិនមួយចំនួន បាននិងកំពុងចាក់បញ្ចាំងរឿងភាគកណ្តាលយប់ ដើម្បីខ្មោចកម្សាន្តនៅទីបញ្ចុះសពនេះ ដែលមានទីតាំងនៅជិតប្រាសាទ Mun Lek ស្ថិតក្នុងឃុំខ្លងខាចេន ស្រុកមឿងភីឈីត។
កម្មវិធីដ៏ចម្លែកនេះត្រូវបានគេជឿជាក់ថា ក្នុងថ្ងៃចូលឆ្នាំចិន នោះទ្វារឋានសួគ៌ និងឋាននរកបើកចំហដើម្បីឲ្យព្រលឹងអ្នកដែលបានចែកឋានបានទៅកាន់ផែនដីវិញ និងទទួលបានប្រយោជន៍ពីបុណ្យកុសលដែលកូនចៅបានជំពាក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


