Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ សង្គមស៊ីវិល គ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការនោះទេ

ភ្នំពេញ ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០២នេះ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា សង្គមស៊ីវិលគ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការនោះទេ ហើយសូមអនុវត្តសិទ្ធិក្នុងក្របខណ្ឌព្រំដែននៃច្បាប់។

បើតាមឯកឧត្តម គឹម សន្តិភាព ៖ “សង្គមស៊ីវិល គ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការនោះទេ, សូមអនុវត្តសិទ្ធិក្នុងក្របខណ្ឌព្រំដែននៃច្បាប់! , សូមជម្រាបជូនថាការដែលចៅក្រមស៊ើបសួរសម្រេចមិនអនុញ្ញាតឲ្យបុគ្គលណាមួយ ចូលជួបជាមួយជនជាប់ឃុំ ត្រូវឈរលើមូលដ្ឋាននៃច្បាប់ និងលើភាពពាក់ព័ន្ធរវាងបុគ្គលនោះ និងជនជាប់ឃុំ!”។

ឯកឧត្តមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា មានតែបុគ្គលដែលបានកំណត់ក្នុងច្បាប់តែប៉ុណ្ណោះ ដូចជាមេធាវីការពារសិទ្ធិ និងក្រុមគ្រួសារ ហើយដែលអ្នកទាំងនោះមិនពាក់ព័ន្ធនឹងសកម្មភាពល្មើសណាមួយរបស់ជនជាប់ឃុំខ្លួនតែប៉ុណ្ណោះ ដែលអាចទទួលបានការអនុញ្ញាតអោយចូលជួបជនជាប់ឃុំបាន ក្រោយការពិនិត្យ និងសម្រេចរបស់តុលាការ!

រីឯបុគ្គលដែលច្បាប់ពុំបានផ្តល់សិទ្ធិ ឬបុគ្គលដែលមានសកម្មភាពពាក់ព័ន្ធជាមួយសកម្មភាពល្មើសណាមួយរបស់ជនជាប់ឃុំ ដែលកំពុងស្ថិតក្នុងយុត្តាធិការរបស់តុលាការនោះ ជាកម្មវត្ថុនៃការមិនអនុញ្ញាតក្នុងការចូលជូបជនជាប់ឃុំនោះទេ!

សូមបញ្ជាក់ថា នៅកម្ពុជាគ្មានមាត្រាច្បាប់ណាមួយដែលចែងអំពីសិទ្ធិរបស់សង្គមស៊ីវិលក្នុងការចូលជួបជនជាប់ឃុំនោះទេ ហេតុនេះការសម្រេចរបស់ចៅក្រមក្នុងបដិសេធ មិនអនុញ្ញាតឲ្យតំណាងសង្គមស៊ីវិលចូលជួបជនជាប់ឃុំ គឺជាសិទ្ធិអំណាចតាមច្បាប់របស់តុលាការកម្ពុជា និងជាការអនុវត្តត្រឹមត្រូវទៅតាមនីតិវិធីនៃច្បាប់កម្ពុជាផងដែរ!
សូមសង្គមស៊ីវិល សិក្សាអំពីតូនាទី និងសិទ្ធិរបស់ខ្លួនដែលចែងក្នុងច្បាប់អោយបានច្បាស់លាស់ ហើយសូមអនុវត្តសិទ្ធិរបស់ខ្លួនក្នុងក្របខណ្ឌព្រំដែននៃច្បាប់ដែលបានកំណត់អោយបានត្រឹមត្រូវ!៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×