របរសុច្ចរឹតរកតាមណាក៏សប្បាយចិត្ត មិនព្រួយនឹងអ្នកមិនយល់។ ខុសត្រង់ណាជីវ៉ាអូន?! បងគ្រាន់តែតែងខ្លួនមិនបានខុសរឿងអ្វី! យកចិត្តអតិថិជន ក្រម៉ិចក្រម៉ើមប៉ុណ្ណឹង មានអីមិនបាន?! ប្រុសសុទ្ធមិនបានគិតអ្វី ធ្វើរបៀបនេះចំណូលចូលរាល់ថ្ងៃ លក់ដាច់ណាស់ចរណៃ មិនសំចៃកើបប្រាក់លាន។
មិត្តភក្តិមួយក្រុមនេះបានចូលហ៊ុនគ្នាបើកលក់អាហាសមុទ្រ តែក្នុងដំណាក់កាល៣ខែដំបូង ប៊ិះតែនិងឡុងចុង ទើបពួកគេបែកគំនិតនឹកឃើញរឿងតែងខ្លួន ប្លែកៗដើម្បីជាចំណាប់អារម្មណ៍ ហើយវាក៏ស្ដែងដូចក្ដីប្រាថ្នា មានអ្នកមកគាំទ្រមិនដាច់មិនស្បើយ។ ចំពោះការគិតរបស់កម្លោះអាយុ ៣៣ឆ្នាំ ដែលជាអ្នកនាំមុខនេះ បាននិយាយថា ទីនេះមាន៤ចំណុចសម្រាប់អតិថិជនគួរយល់ ៖
១គឺ ពួកគេមិនមែនជាចុងភៅជំនាញ ធ្វើម្ហូបតាមរស់ជាតិដែលខ្លួនចូលចិត្ត។
២គឺ អ្នកដែលមកទីនេះ ទិញ ត្រឹមតែទឹកមួយដបហើយយកម្ហូបពីកន្លែងផ្សេងមកហូបក៏បាន។
៣គឺ អ្នកណាមិនពេញចិត្តឬទទួលយកមិនបាននឹងការតែងខ្លួនរបស់ពួកគេ សូមអញ្ជើយទៅកន្លែងផ្សេង។
៤គឺ ទីនេះសម្រាប់តែអ្នកអារម្មណ៍ល្អ ញ៉ាំបណ្ដើរសើចបណ្ដើរ អត់កង្វល់ មិនខ្វល់រឿងគេថាមិនគ្រប់
បើមានចំណាប់អារម្មណ៍អាចឈៀងទៅសាកគ្រំនិងគ្រឿងសមុទ្រស្រស់នៅទីនេះបាន “ស្ថានីយ៍មានគ្រំ” បើកចាប់ពីម៉ោង ៦ល្ងាចដល់កណ្ដាលយប់ទើបបិទ។
ទីតាំងនៅឯផ្សារ “ហួរមុមកៈសេន ណៈវៈមីន” ៕ ក្ខិណី