Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតខាងប្រុសណាស់! ថាមិនខុសមែន ក្រោយឃើញកូនក្រមុំបញ្ចេញកាយវិការបែបនេះ ការរួច ស្រាប់តែកូនក្រមុំ….

spot_img

គូស្វាមីភរិយាថ្មីថ្មោងមួយគូ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្កម ពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈដែលបានដឹងថា កូនក្រមុំរៀបការរួចរត់ចោលកូនកំលោះបាត់ឈឹង ក្នុងនោះជាពិសេស ធ្វើឲ្យជាងថតរូបសេដយ៉ាងខ្លាំងតែម្តង ព្រោះមិនដឹងថាយករូបថតទៅឲ្យអ្នកណា។

ជាងថតរូបដែលមានគណនីហ្វេសប៊ុកឈ្មោះ HD Photos See ដែលកើតទុក្ខមិនសុខចិត្ត កាលពីថ្ងៃទី៣​ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចចិត្តបង្ហោះរូបថត១សន្លឹក និងវីដេអូខ្លីមួយឃ្លីប បង្ហាញយ៉ាងជាក់ស្តែង គ្រាកូនក្រមុំនាវេលាចងដៃ បានបញ្ចេញឥរិយាបទដ៏ហួសចិត្ត យកដៃច្រត់ចង្កាបែរមុខចេញយ៉ាងព្រងើយ ដោយក្នុងទឹកមុខបញ្ចាក់ថានាងមិនចង់រៀបការឡើយ ខណៈកូនកំលោះវិញក៏ស្ថិតក្នុងទឹកមុខក្រៀមក្រំគួរឲ្យអាណិត ដោយភ្ជាប់សំណេរ Caption រៀបរាប់យ៉ាងដូច្នេះថា៖ «អោយពូយករូបថតអោយនណាទៅប្អូន បើប្អូនរត់ចោលប្តីបាត់ហើយ ជាងថតសេដហា»។

ចំពោះមង្គលការដ៏មិននឹកស្មានដល់នេះផងដែរ ជាងថតខាងលើពុំបានបញ្ជាក់ ធ្វើឡើងកាលពីថ្ងៃណា នៅស្រុកភូមិណានោះទេ។ តែជាមួយកាយវិការដ៏ចម្លែករបស់កូនក្រមុំ បានធ្វើឲ្យមហាជនបានយល់ឃើញផ្សេងៗថា៖ បើមិនស្រលាញ់កុំការ រត់ចោលកូនកំលោះចឹងដូចធ្វើបាបចិត្តពុកម៉ែខ្លួនឯងចឹង, 2022ហើយនៅមានឪពុកម្ដាយចាប់ការទៀតនរ អាណិតកូនក្រមុំ, នៅមានទៀតអូន សម័យណាក៍មានដែរមនុស្សចាស់លោភលន់យល់តែចិត្តខ្លួនឯង ម៉ែឪរបៀបនេះបាបកម្មក្រាស់ណាស់គ្រាន់តែមិនទាន់ដល់ពេល, ធ្លាប់តែលឺម៉ាក់និយាយថាជំនាន់គាត់នរណាក៏ត្រូវម៉ែឪចាប់ការដែរ ដល់ពេលលូវមកឃើញចឹងហួសចិត្ដណាស់ អាណិតទាំងប្រុសដែរត្រូវកូនក្រមុំធ្វើដាក់បែបនេះ ទាំងស្រីដែរត្រូវម៉ែឪបង្ខំការ !! គាត់គិតថាកូនគាត់ការជាមួយមនុស្សដែរផ្សំផ្គុំអោយនិងមានក្ដីសុខរឺ? មនុស្សតាមិនស្រលាញ់គ្នាទោះនៅប៉ុន្មានឆ្នាំក៏មិនសុខដែរ, ពិបាកណាស់អូនអើយ ចិត្តមនុស្សឪពុកម្ដាយខ្លះស្ដេចជជេសហើយ ទាល់តែកូនធ្វើមិនគប្បីបានដឹងខ្លួន,…។

តែទោះយ៉ាងណា នេះគ្រាន់តែជាការយល់ឃើញរបស់បងប្អូនស្រីៗប៉ុណ្ណោះ ហើយយើងក៏មិនដឹងដែរថា អាចដោយសារមកពីមូលហេតុមួយនេះ ឬយ៉ាងណានោះទេ បានជាកូនក្រមុំបញ្ចេញកាយវិការ និងរត់ចោលកូនកំលោះបាត់បែបនេះ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×