សប្តាហ៍ក្រោយនេះ ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jea-in នឹងធ្វើដំណើរទៅកាន់ក្រុងតូក្យូ ដើម្បីចូលរួមជំនួបកំពូលត្រីភាគី និងមេដឹកនាំជប៉ុន ហើយនឹងចិន ។
ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី ០១ ខែឧសភា របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងឲ្យដឹងថា ប្រធានាធិបតី មូន ចាអ៊ីន នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងនាយករដ្ឋមន្ត្រីចិន លី គឺគៀន នៅថ្ងៃទី ០៩ ខែឧសភា ខាងមុខ ។ តាមគម្រោងមេដឹកនាំកូរ៉េខាងត្បូង និងជម្រាបជូនដោយសង្ខេបពីលទ្ធផលនៃជំនួបកំពូលអន្តរកូរ៉េកាលពីថ្ងៃទី ២៧ ខែមេសាកន្លងមក ហើយនឹងផ្តល់នូវខ្លឹមសារ ប្រឹក្សាយោបល់អំពីវិធីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣ នៅក្នុងដំណើររំសាយនុយក្លេអ៊ែរ នាឧបទ្វីបកូរ៉េ ព្រមទាំងដំណើរស្ថាបនាខឿនសន្តិភាពមួយនៅឧបទ្វីបនេះ ។
នេះជាដំណើរទស្សនកិច្ចដំបូងទៅកាន់ជប៉ុន របស់លោកមូន ចានអ៊ីន គិតចាប់ពីពេលឡើងកាន់តំណែងប្រធានាធិបតីមួយឆ្នាំមុន ហើយលោកក៏ជាប្រធានាធិបតីដំបូងបានមកកាន់ជប៉ុនក្នុងអំឡុងពេល ៦ឆ្នាំកន្លងមក ៕ សូយន