ចំនួនការជួញដូរសម្រាប់ថ្ងៃសុក្រចុងសប្តាហ៍មុននេះ មានការថយចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងថ្ងៃមុនៗ ដោយតម្លៃជួញដូររបស់ទីផ្សារទាំងពីរសរុបមកមានចំនួន ត្រឹមតែ ២២០,៧លានរៀលប៉ុណ្ណោះ ហើយមានតែភាគហ៊ុន ចំនួនបីប៉ុណ្ណោះដែលមានការប្រែប្រួលថ្លៃភាគហ៊ុន។
ភាគហ៊ុន PPAP និង DBDE នៅលើទីផ្សារកំណើនវិញកើនឡើង ៦០រៀល និង ១០រៀលរៀងគ្នាដល់ ១៤.៩៨០រៀល និង ២.៣៣០រៀល ក្នុងមួយហ៊ុន។ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានធ្លាក់ចុះ ២០រៀល មកត្រឹម ២.០៨០រៀលក្នុងមួយហ៊ុន។
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា វិញបានធ្លាក់ចុះបន្តិចបន្តួចប៉ុណ្ណោះ ចុះពី ៤៦៦,៣៨ ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ មកត្រឹម ៤៦៦,៣៧ពិន្ទុនាពេលថ្ងៃសុក្រចុងសប្តាហ៍មុននេះ៕