ប្រិយមិត្តជាច្រើន ប្រាកដណាស់បានស្គាល់ច្បាស់រួចហើយ ពីគ្រូមានរហ្សនាមថា «គ្រូមហាជ័យ» ដែលធ្វើឲ្យមហាជនគ្រប់ៗគ្នា មានការភ្ញាក់ផ្អើល និងក៏ដូចសម្តែងការហួសចិត្តជាខ្លាំង ដែលកាលពីពេលកន្លងទៅ គ្រូរូបនេះបានចេញមកអះអាងក្តែងៗថា ខ្លួនមានបារមីខ្លាំងពូកែអស្ចារ្យ ដោយអាចហៅទឹកភ្លៀងធ្លាក់មកត្រជាក់ជោគជាំ ព្រមជាមួយផ្គររន្ទះ ខណៈចំពេលរដូវភ្លៀងកកខែ។
ដោយឡែក ថ្មីៗនេះ គ្រូមហាជ័យដែលមានឈ្មោះពិតថា ឆេង ប៉េងគុណ និងក៏ត្រូវបានគេស្គាល់ថាមានមុខរបរក្រៅពីខាងបារមីផ្លូវក្នុង ក៏ជាសហគ្រិនជោគជ័យម្នាក់ដែលជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងសម្អាងដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈបានផ្តល់បទសម្ភាសន៍ទៅកាន់លោក អុឹម ជីវ៉ា នៅក្នុងកម្មពិធីម៉ែរួយ ទាក់ទងការបកស្រាយឲ្យដឹងអំពីផ្លូវបារមីផ្សេងៗ។
ក្នុងនោះ គ្រូមហាជ័យ បានបង្ហាញថា នាគ និងទេវតា គឺពិតជាមានពិត ប៉ុន្តែ គ្មានរូបពិតគ្រាន់តែជាដួងវិញ្ញាណផ្លូវក្នុងប៉ុណ្ណោះ ហើយអាចមើលឃើញ គឺទាល់តែអ្នកមានជឿបារមីដែលមាននិស្ស័យ។ គ្រូរូបនេះក៏បានឲ្យដឹងថា នាគមាន៧ពណ៌ និងមាន៥០០ ត្រកូល ដោយត្រកូលទី១ ពណ៌ស ទី២ពណ៌ ខៀវ ទី៣ ពណ៌ ខ្មៅ ទី៤ ពណ៌បៃតង ទី៦ ពណ៌មាស និងទី៧ ពណ៌ក្រហម ហើយនាគមានប្រកេស១ ប្រកេស៣ ប្រកេស៥ ប្រកេស៧ និង៩ គឺមានទៅតាមប្ញទ្ធីអំណាច។ ដោយឡែក រឿងទេវតាវិញ គ្រូក៏ថា ពុំមានរូបពិតនោះទេ តែគ្រាន់ជាដួងវិញ្ញាណដូចគ្នា ហើយទេវតា គឺជាមនុស្សដែលបានសាងអំពើល្អ ពេលស្លាប់ទៅៗ សោយសុខនៅសម្បតិ្តទិព្វឯឋានសួគ៌ ហើយអ្នកមាននិស្ស័យទើបអាចមើលឃើញទេវតា អ្នកមិនជឿមើលមិនឃើ់ញ ឬអ្នកខ្លះក៏មិនទាន់ដល់និស្ស័យមើលឃើញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










