មនុស្សម្នាជាទៅតែងឲ្យកូនក្មេងផឹកទឹកដោះគោបំណងឲ្យលូតកម្ពស់តាមរយៈជាតិកាល់ស្យូម ប៉ុន្តែតាមរយៈរូបភាពគោតឿមួយក្បាលនេះ ធ្វើឲ្យគេគិតឡើងវិញ ៖ “តើកាល់ស្បូមទៅឯណាបាត់ហើយ?” ។
ថ្មីៗនេះនៅលើបណ្តាញសង្គមគេបានឃើញរូបភាពគោតឿមួយក្បាល ដែលជាហេតុធ្វើឲ្យអ្នកផងគិតថា ខ្លួនបានភ័ន្តច្រឡំចំពោះជំនឿពីការផឹកទឹកដោះគោធ្វើឲ្យលូតកម្ពស់ ។
គោតឿនេះឯង ធ្វើឲ្យប្រជាអ៊ិនធើណេត ចោទជាសំណួរ ។
ម្ចាស់គណនី LMC ចែករំលែកទស្សនៈបែបកំប្លែងថា ៖ ទន្លេអាចរីងស្ងួត ភ្នំអាចរិចរិលបាន តែសច្ចៈធម៌មួយដែលពុំអាចប្រែប្រួលគឺ ពូជកន្តឿ គឺមិនអាចខ្ពស់បាន។
ពេលនេះ រូបភាពគោកន្តឿដែលត្រូវគេបង្ហោះឡើងលើបណ្តាញសង្គម បាននឹងកំពុងក្លាយជាព្រនង់សំពងយ៉ាងធ្ងន់ធ្ងរទៅលើវិស័យផលិតកម្ម ពាក់ព័ន្ធនឹងទឹកដោះគោ ។ ឥឡូវនេះ ក្រៅពីពាក្យថា “ល្ងង់ដូចគោ” គេបន្ថែមពាក្យ ៖ “ទាបដូចគោ” សាបព្រោះអ្វីគឺប្រាកដជាទទួលផលបែបនោះហើយ ។
ប្រាកដណាស់ ក្រុមអ្នកអាជីវកម្មផលិតផលទាក់ទងនឹងទឹកដោះគោ កំពុងប្រឈមនឹងការពេបជ្រាយរបស់អតិថិជន ដោយសារតែរូបភាពមួយសន្លឹកប៉ុណ្ណោះ ។ នេះឯងជាឥទ្ធិពលនៃបណ្តាញសង្គម ៕